ភាព​កតញ្ញូ​ ធ្វើ​ឲ្យ​ទេវតា​ ក៏​ស្រក់​ទឹកភ្នែក​ដែរ​!

, , Leave a comment

​ប្រទេស​ចិន ៖ នេះ​ពិតជា​រូបភាព​ដ៏​គួរ​ឲ្យ រំជើបរំជួល​បំផុត​មួយ គ្រា​ដែល​ក្មេងប្រុស​អាយុ ២ ឆ្នាំ​ម្នាក់ ឈ្មោះ Gao Qianbo បាន​បញ្ចុក​អាហារ​ផ្ទាល់​នឹង​មាត់​របស់គេ ទៅដល់​ម្តាយ​ដែល​ក្រោក​ពុំរួច​ដេក​នៅ​នឹង​១​កន្លែង បន្ទាប់​បានដឹងខ្លួន​ឡើងវិញ ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ។​

20130924_05860n_4

​ដំណើររឿង​រ៉ាវ​ដ៏​សោកសៅ​នេះ ផ្តើមឡើង នៅពេលដែល​អ្នកស្រី Zhang Rongxiang អាយុ ៤២ ឆ្នាំ បានទទួល​នូវ​រងគ្រោះថ្នាក់​ចរាចរ​ណ៍​ដ៏​រន្ធត់​មួយ ក្នុង​ឆ្នាំ​២០១០ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា នាង​នឹង​មិនអាច​ត្រលប់មក​អាការ​ធម្មតា​វិញ​បានទេ ។ អ្វីដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​គ្រូពេទ្យ​បាន​រកឃើញថា នាង​មាន​ផ្ទៃពោះ ៤ ខែ ទៀតផង ។ ប្តី​របស់​នាង​ឈ្មោះ Gao Dejin បាន​ថែរក្សា​នាង​នៅផ្ទះ រហូតដល់ Zhang សម្រាលកូន​ក​ត្ត​ញូ Gao Qianbo នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១១ ដោយ​ការវះកាត់ ។

20130924_05860n_3

​អ្នកស្រី Zhang Ronxiang ថ្មីៗ​នេះ បានដឹងខ្លួន​វិញ​ហើយ និង​ត្រូវ​បានផ្តល់​ទឹកចិត្ត​ដោយ​កូនប្រុស​សំណព្វ​របស់​នាង អាយុ ២ ឆ្នាំ ( Gao Qianbo) ។ Zhang មិនដែល​បាន​ជួប​មុខ​កូន​របស់​ប្រុស​របស់​នាង​ទេ បន្ទាប់​វះកាត់​សម្រាល​រូបគេ​រយៈពេល ៥ ខែ ពី​គ្រោះថ្នាក់​ចរាចរណ៍ ។

20130924_05860n_1

អ្នកស្រី Zhang អាច​លេប​អាហារ​បាន តែ​គាត់​មិនអាច​ទំពារ​អាហារ​បាន​នោះទេ ហេតុ​ដូចនេះហើយ គាត់​អាច​បរិភោគ​បានតែ​បបរ​ប៉ុណ្ណោះ ។ ប៉ុន្តែ ជា​រៀងរាល់ថ្ងៃ អ្នកស្រី​បានកូន​ប្រុស​ដ៏​ឆ្លាត​វែ និង​កត្តា​ញូ Qinbo ដែល​តែង​ស្ថិតនៅ​ក្បែរ និង​និយាយ​ជាមួយ​គាត់ និង​សម្បី​តែ​ដាក់​អាហារ​ចូលក្នុង​មាត់​របស់គេ​ទំពារ រួច​បញ្ចុក​ម្តាយ តាមរយៈ​មាត់​ទល់​មាត់ ដែល​មើលទៅ​ពិតជា​គូរ​ឲ្យ​សង្វេក​ក្រៃលែង ។​

20130924_05860n_2

Zhang បានដឹងខ្លួន​ពី​សន្លប់ នៅក្នុង​មន្ទីរពេទ្យ​ស្រុក Shuyang ខេត្ត Jiangsu ក្នុង​ខែឧសភា ។ ទោះជា​យ៉ាងណា គ្រូ​សារ​នេះ ពិតជា​សំណាង​ណាស់ ដែល​ត្រូវបាន​រដ្ឋាភិបាល​ជួយ​ទំនុកបំរុង​ចិញ្ចឹមជីវិត ជាមួយ​ការឧបត្ថម្ភ​បន្ថែម​ពី​សាច់ញាតិ និង​មិត្តភក្តិ ផងដែរ ៕

20130924_05860n_9 20130924_05860n_8 20130924_05860n_7 20130924_05860n_6 20130924_05860n_5   

 

Leave a Reply

(*) Required, Your email will not be published