បន្ទាប់ពី​រូបភាព​ត្រូវបាន​ផ្សព្វផ្សាយ មន្ទីរពេទ្យ Oaxaca ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ

, , Leave a comment

​ម៉ិចស៊ីកូ ៖ រូបភាព​ដ៏​រន្ធត់​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ត្រី​ម្នាក់ និង​ទារក​ទើប​កើត ជាមួយ “​ទងផ្ចិត​” ដែល​នៅតែ​ភ្ជាប់​នឹង​ទ្វា​មាសម្តាយ គួរ​ឲ្យ​អាសូរ​នេះ បាន​ក្លាយជា​ព័ត៌មាន​ក្តៅគគុក នៅលើ​ទំព័រមុខ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ិចស៊ីកូ ក្នុង​សប្តាហ៍​នេះ ហើយក៏​បានលើកឡើង​នូវ​សំណួរ​ជាច្រើន អំពី​មូល​ហេតុដែល​ស្ត្រី​រូបនេះ បែរជា​សំរាលកូន នៅ​ខាងក្រៅ​មន្ទីរពេទ្យ​បែបនេះ​ផងដែរ ។​

mix (5)

GlobalPost បាន​រាយការណ៍​ថា ម្តាយ និង​ទារក នេះ ត្រូវបាន​នាំយក​ចូលក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ Oaxaca កាលពី​សប្តាហ៍​មុន បន្ទាប់ពី​សំរាលកូន នៅលើ​វាលស្មៅ​ដ៏​គួរ​រន្ធត់ នៅ​ពីមុខ​អគារ​មន្ទីរពេទ្យ​តែម្តង ។ ប៉ុន្តែ ពួក​មន្ត្រី​សុខាភិបាល​ម៉ិចស៊ីកូ បាន​កំពុង​ស៊ើបអង្កេត ថា​តើ​មូលហេតុ​អ្វី​បានជា​ស្ត្រី​រូបនេះ មិន​ចូលក្នុង​មន្ទីរពេទ្យ នៅ​គ្រា​ដែល​នាង​សំរាលកូន ។ បើ​យោងតាម​កាសែត La Razón de México ស្ត្រី​ដ៏​កំសត់​រូបនេះ បាន​រង់ចាំ​ជាង ២ ម៉ោង សម្រាប់​សេវាកម្ម​បង្កើតកូន​របស់​នាង នៅ​ទីនោះ ។​

mix

​ស្ត្រី​មាន ផ្ទៃពោះ​គ្រប់​ខែ​នេះ ត្រូវបាន​ប្តី​របស់​នាង​លោក La Razon ប្រាប់ថា នាង​មានឈ្មោះ Irma López Aurelio អាយុ ២៨ ឆ្នាំ បាន​ឈឺពោះ​យ៉ាងខ្លាំង​នៅឯ​ផ្ទះ មុនពេល​សំរាល​ថ្ងៃទី​២ តុលា នោះ ។ នាង និង​ប្តី បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ជាមួយគ្នា ទាំងយប់​អា​ធ្រា​ត ទៅកាន់​មជ្ឈមណ្ឌល​ជិត​បំផុត​មួយ ក្នុង​ទីប្រជុំជន San Felipe Jalapa de Díaz ។​

mix (3)

​កាសែត​បាន​បន្តថា នៅពេល​ពួកគេ​ទាំងពីរ​បានមក​ដល់​, La Razon ក៏​រាយការណ៍​ថា Lopez ត្រូវបាន “​រីក​” ទាំងស្រុង និង “​ទឹក​” របស់​នាង​ធ្លាយ​! នៅពេលនោះ បុគ្គលិក​ពេទ្យ​ជាច្រើន ក៏បាន​ចេញមក​ពិនិត្យ ប៉ុន្តែ មិន​អនុញ្ញាត​នាង​ឲ្យ​ចូលក្នុង​គ្លីនិក​ទេ​, មជ្ឈមណ្ឌល ធ្វើការ​ជាមួយ​ចំនួន​បុគ្គលិក​កំណត់ ។​

 

Lopez និង ប្តី​របស់​នាង មកពី​តំបន់ Sierra Mazateca ទីកន្លែង​ដែល​ភាសា​អេស្បាញ មិនត្រូវ​បាន​និយាយ​ទូលំ​លាយ​, គ្រាន់តែ​ដឹងថា​ពាក្យ “No” -La Razon រាយការណ៍ ។ ពួកគេ​បាន​ដកថយ​នៅ​ខាងក្រៅ ទីកន្លែង​ដែល Lopez ទទួល​ភាព​ឈឺ​ចុកចាប់​បំផុត ។​ ​ប្តី​របស់​នាង បាន​ស្នាក់​នៅជាប់​នាង ខណៈ​ពួកគេ​សង្ឃឹមថា គិ​លា​នុប្ប​ដ្ឋា​យ​កា ឬ គ្រូពេទ្យ នឹង​ហៅ​ពួកគេ​ឲ្យ​ចូលក្នុង​មជ្ឈមណ្ឌល សម្រាប់​ការព្យាបាល ។ ប៉ុន្តែ ក្តីសង្ឃឹម​របស់​ពួកគេ​មិនបាន​ដូច​បំណង​ទេ ហើយ​ទីបំផុត Lopez បង្ខំ​លុតជង្គង់​នៅលើ​វាលស្មៅ​ខាងក្រៅ​គ្លីនិក និង​ចាប់ផ្តើម​សំរាលកូន​បែបនេះ​តែម្តង ។​

mix (1)

​សកម្មភាព និង​សម្រែក​ដ៏​អាសូរ​របស់​នាង បាន​លេច​ដល់​មនុស្សម្នា​នៅក្បែរនោះ រត់​ចេញមក​មើល ខណៈ​នាង​កំពុង​បង្ខំចិត្ត​សំរាលកូន​នៅលើ​វាលស្មៅ​ទៅហើយ ។​ មន្ត្រី Oaxaca ម្នាក់ ក្រោយមក បាន​ប្រាប់​អ្នកកាសែត​ថា ឧបសគ្គ​ភាសា​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ ។ បណ្តា​បុគ្គលិក បាន​ប្រាប់ Lopez និង​ប្តី​របស់​នាង ឲ្យ​រង់ចាំ​នៅ​ខាងក្រៅ ខណៈ​ពួកគេ​កំពុង​រៀបចំ​បង្កើតកូន​ឲ្យ​នាង -​នេះ​បើតាម​លេខា​សុខាភិបាល Oaxaca លោក German Tenorio ប្រាប់​ឲ្យ​ដឹង ។​

mix (4)

Tenorio បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​ថា “​នៅពេល​ពួកគេ​ចេញមក​មើល​នាង​, ពួកគេ​ស្វែងរក​នាង​មិនឃើញ​ទេ​” ។ ប៉ុន្តែ បើ​យោងតាម GlobalPost វិញ បាន​និយាយថា គ្លីនិក​នោះ​តូច មិនមាន​បន្ទប់សង្គ្រោះបន្ទាន់​ទេ ៕

 

Leave a Reply

(*) Required, Your email will not be published