សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​រូប​ណា ធ្វើ​ពលិកម្ម​បន្ទាប់ពី​លោក សម រង្ស៊ី មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​លោក សម រង្ស៊ី ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ​នេះ ក្រោយ​ពេលដែល​គណកម្មកា​រ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប នោះ លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​នោះ។ ពេល​នេះ​លោក សម រង្ស៊ី មាន​សិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន ។​

 rang si

​ប៉ុន្តែ​អ្វីដែល​សំខាន់​ទៀត​នោះមជ្ឈដ្ឋាន​ជាតិ អន្តរជាតិ សង្គម​ស៊ីវិល អ្នកវិភាគ​នយោបាយ​ កំពុង​ផ្តោត​សំខាន់​ទៅលើ​ព្រឹត្តិការណ៍​បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​មួយ​អា​ច​ឈាន​ជើង​ចូលក្នុង​សភា ឬ​រាជរដ្ឋាភិបាលបាន​នោះ​ ។​

rang si (1)

​ចម្ងល់​មួយ​នេះ​ត្រូវបាន​អ្នកវិភាគ​មួយចំនួន លើកឡើងថា តើ​សមាជិក​មួយណា​ដែល​ធ្វើ​ពលិកម្ម​អាសនៈ​របស់ខ្លួន ដើម្បី​ប្រគល់​ឲ្យ​លោក សម រង្ស៊ី នោះ​? ឬក៏​រង់ចាំ​រហូត​ដល់​អាណត្តិ​ក្រោយ​?៕

 

Leave a Reply

(*) Required, Your email will not be published