ឃើញ​សត្រូវ​ចាស់ ផ្ទុះ​កំហឹង ព្រួត​គ្នា​វាយ ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈដែល​ពួកគេ​បាន​ទៅ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ។ ការឃាត់ខ្លួន​ធ្វើឡើង កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៣ វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​នៅ​ចំណុច លើផ្លូវ​លំ​ភូមិ​ចំបក់​កោង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល​។​

 

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​១.​ឈ្មោះ បូ​រា ណា​រ៉​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​ជា​និស្សិត​នៅ ភូមិ​ព្រៃ​តា​ប៉ុក សង្កាត់​ឪឡោក ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ​។ ២.​ឈ្មោះ ទូច រតនៈ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ​មុខរបរ​បើកបរ​រថយន្ដ​មាន​ទីលំនៅ​ភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គ ស្នួល ខេត្ដ​កណ្ដាល ។ ចំណែក​ជន​រង គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​វាយ​ឱ្យ​របួស​ជាំភ្នែក​ខាងស្ដាំ មានឈ្មោះ យស និមល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​នៅ​ភូមិ​ស្រែ​កាច់ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល​។

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ យស និមល បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់ខ្លួន ដើម្បី​ទៅផ្ទះ​មិ​ត្ដ​ភក្ដិ​ដែល​នៅ​ភូមិ ក្បែរ​គ្នា ខណៈ​ជិះ​ម៉ូតូ​មកដល់​ចំណុច​កើត ហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ដែលមាន​ភាពស្រវឹង​ស្រា​ជិះ​ម៉ូតូ​មក ដល់​ឃើញ​ក៏​ព្រួត​វាយ​ទៅលើ​ជនរងគ្រោះ​ដោយសារ​កន្លងមក​ធ្លាប់មាន​ជម្លោះ​ជាមួយ​ជនរងគ្រោះ​ជា​យូរ​មក ហើយ​ទើប​បញ្ចេញ​កំហឹង​វាយ​ទៅលើ​ជនរងគ្រោះ​បណ្ដាលឱ្យ​រងរបួស​ជាំភ្នែក ខាងស្ដាំ​ខណៈនោះ​ជនរងគ្រោះ​បាន​រត់ចោល​ម៉ូតូ​ទើប​ក្រុម​ជនសង្ស័យ​ទាំង​២ នាក់​វាយបំផ្លាញ​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ​។​

photo(53)

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចេញ​អន្ដរាគមន៍​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាំង​២​នាក់ និង​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​វី ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០១២​ពាក់​ស្លាក​លេខ​ភ្នំ ពេញ​1BD-0412​រួច​បញ្ជូន​ទៅកាន់ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published