កុក​ភ្លេច​ជុង សម្លាប់​ប្រពន្ធ​រួច​សប្បាយ​ភ្លេចខ្លួន ជាប់​ខ្នោះ​ដដែល​

, , Leave a comment

​ខេត្ដ​ឧត្ដរមានជ័យ ៖ បន្ទាប់ពី​សម្លាប់​ប្រពន្ធ​រួច ជនដៃដល់​បានរស់នៅ​សោយសុខ​អស់​រយៈពេល​រហូតដល់ ៣ ឆ្នាំ រហូតដល់​ភ្លេចខ្លួន​ថា បានសម្លាប់​ភរិយា​ខ្លួន ។ ទីបំផុត​សមត្ថកិច្ច​បាន​ស្វះ​ស្វែងរក​ជនដៃដល់រ​ហូត​ដល់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៣ វេលា​ម៉ោង ៤ និង ៣០ នាទី​រសៀល ទើប​ប្រទះឃើញ​ជននេះ នៅ​ចំណុច​ក្នុងភូមិ​សាស្ដ្រ​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រញំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ​។​

 

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​នេះ​មានឈ្មោះ មិ​ត្ដ នឿន ហៅ ស៊ឹម ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន ស្រុកកំណើត​ភូមិ​ទួល​រកា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ដ​កំពង់ចាម ។ ដោយ​អនុវត្ដ​ន៍​តាម ដីកាចាប់ខ្លួន​លេខ​១៦៤​ចុះ​ថ្ងៃទី​១២ ខែ​កក្ដ​ដា ឆ្នាំ​២០១៣ របស់​សាលាដំបូង ខេត្ដ​ឧត្ដរមានជ័យ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មូលហេតុ​ដែលនាំឱ្យ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ក៏​ព្រោះ តែ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​គិតទុក ជាមុន​ប្រ​ព្រឹ​ត្ដ​នៅ​ចំណុច​អូរ​បុក ភូមិ​ថ្នល់កែង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ កាលពី​ថ្ងៃទី​៣០ ខែ​កក្ដ​ដា ឆ្នាំ ២០១១ គឺ​សម្លាប់​ប្រពន្ធ​ខ្លួនឯង ។ ចាប់តាំងពី​ថ្ងៃ​ធ្វើ​សកម្មភាព​សម្លាប់​ប្រពន្ធ​រួច ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់រ​ហូត​បើ​គិត​ចាប់​ពីថ្ងៃ​ធ្វើ​សកម្មភាព រហូតដល់ ថ្ងៃ​ចាប់បាន​គឺមាន​រយៈពេល​ជិត​៣​ឆ្នាំ។

p1050020

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ ទៅលើ​សាលាដំបូង​ខេត្ដ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published