ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​

, , Leave a comment

​ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ។ ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១២ និង ២០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ជិត​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន​ ខេត្ត​កំពង់​ធំ។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​មានឈ្មោះ អ៊ា​ន នី​តា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ  មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន​មក​ស្នាក់​បណ្តោះអាសន្ន​នៅ​ផ្ទះជួល​ក្នុងភូមិ​ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន បាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ និង​ទើបតែ​ចេញ​ធ្វើ​សកម្មភាព​ដើរ​ចែកចាយ​គ្រឿងញៀន​ជា​លើក​ទី​១ នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​។​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ២​កញ្ចប់ ធំ​១ តូច​១ មាន​ទម្ងន់ ០,៦​ក្រាម លុយ​ខ្មែរ ២០.០០០០​រៀល និង​ទូរស័ព្ទ​សាំ​សុង ១​គ្រឿង​។​

kg-thom-yama

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន ទៅកាន់​សាលា ដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published