ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ក្បែរ​ច្រាំង​មាត់​អូរ​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់ពី​ទឹក​ស្រក​បន្តិច ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេក​ហើម​នៅក្បែរ​ច្រាំង​មាត់​អូរ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៣ និង ២០ នាទី រសៀល​ថ្ងៃទី ០៧ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ខាងជើង​ក្រោម​ស្ពាន​មេម៉ាយ​ប្រមាណ​ជា ៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​តា​ង៉ែ​ន សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

08-10

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​មានឈ្មោះ ញើ​ក សុខា អាយុ ២៤​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​តា​ង៉ែ​ន សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​ ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ប្រគល់​ទៅ​ឲ្យ​បងប្អូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Leave a Reply

(*) Required, Your email will not be published