ចាយលុយ​អស់​ពេល​ភ្ជុំបិណ្ឌ ស្រង់ដើម ជាប់អន្ទាក់​ប៉ូលីស​

, , Leave a comment

​ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​រួម​នឹង​ប្រពន្ធ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​៦ ខែ តុលា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្ឡូ​វ​ជាតិ​លេខ​១ កែង​មន្ទីរពេទ្យ​អនាម័យ ក្នុងភូមិ​កៀន​សាំង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានឱ្យដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​ប៉ែន វិឆ័យ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​គង់ សោ​ភ័​ណ្ឌ អាយុ​២១​ឆ្នាំ ជា​អ្នកបម្រើ​ខារ៉ាអូខេ​នៅ​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ អ្នក​ទាំងពីរ​បាន​ទិញ​គ្រឿងញៀន​ពី​រាជធានី​យក​លក់​នៅ​ក្រុង​ស្វាយរៀង​ដោយ​ជិះ​រថយន្ត​តាក់ស៊ី​ពី​ផ្សារ​ច្បារអំពៅ​មកដល់​ចំណុច​កែង​មន្ទីរពេទ្យ​អនាម័យ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹក​ក ៦ កញ្ចប់​, ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​, ប្រភេទ​គ្រាប់​កិន​ជា​ម្សៅ ២ កញ្ចប់​, ប្រភេទ​គ្រាប់​១ និង​ថង់​ប្លា​ស្ទិ​ក​តូចៗ​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន ។​

yana2

​ក្រោយពី​ការចាប់ខ្លួន​អ្នក​ទាំងពីរ សមត្ថកិច្ច​នាំទៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ជា​មេខ្លោង​ដែលមាន​ទីលំនៅ​ក្នុង​ក្រុង​ស្វាយរៀង ប៉ុន្តែ​សមត្ថកិច្ច​ពុំទាន់​បង្ហើប​ប្រាប់​ឈ្មោះ​ឱ្យបាន​ដឹង​នោះទេ ៕

 

Leave a Reply

(*) Required, Your email will not be published