គុណ​តម្លៃ និង​អត្ថប្រយោជន៍​នៃ​រុក្ខជាតិ “​ប្រទាល​កន្ទុយក្រពើ​”

, , Leave a comment

​ប្រទាល​កន្ទុយក្រពើ​ជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​សារប្រយោជន៍​ជាច្រើន ហើយ​វា​មាន​តួនាទី​ជា​ឱសថ​ព្យាបាល​យ៉ាង​ពូកែ​ប្រចាំ​គ្រួសារ​ក្នុងផ្ទះ​ទូទាំង​ពិភពលោក​។ ថ្មីៗ​នេះ​អ្នកស្រាវជ្រាវ​បានរកឃើញ​អត្ថប្រយោជន៍​ជាច្រើន​ទៀត​របស់​វា​ដូចជា​៖

_1375176305

១.​ជួយ​ជំរុញ​សន្ទុះ​នៃ​ការព្យាបាល​របួស​ផ្សេងៗ​បាន​យ៉ាង​លឿន ក៏ដូចជា​ព្យាបាល​ស្នាមរបួស រលាក ឬ​មុត​។

 

២.​ជំនួយ​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​លាង​សំអាត​រាងកាយ​។ ទាំង​ទឹក និង​ជែ​ល​រប​ស់វា ជា​ថ្នាំ​បញ្ចុះ និង ជំនួយ ការ បន្ទោ​របង់ យ៉ាង ស័​ក្ខ​សិទ្ធិ​។

 

៣.​រុក្ខជាតិ​នេះ​មាន​វីតាមីន​ជាច្រើន​ដូចជា វីតាមីន A, B1, B2, B6, B12, C និង​E​។ ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​ជាប្រចាំ​អាចជួយ​ការពារ​រាងកាយ​ពី​ភាព​ស្ត្រេ​ស​ផ្សេងៗ​បាន​។

 

៤.​ធ្វើ​ឲ្យ​អញ្ចាញធ្មេញ​វឹង​មាំ និង​ធ្វើអោយ​ធ្មេញ​មាន​សុខភាព​ល្អ​។

 

៥.​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្វើ​ចលនា​ល្អ និង​ជួយ​កំចាត់​ជាតិពុល​ពី​ថ្លើម​។ ពេល​ថ្លើម​ដំណើរ​ការល្អ ប្រព័ន្ធ​រំលាយ​អាហារ យើង​ក៏​ធ្វើការ បាន​រហ័ស​តាម​ហ្នឹង​ដែរ​។

 

៦.​ប្រសិនជា​អ្នក​ហាត់​កីឡា​ជា​រៀងរាល់ថ្ងៃ ទឹក​ប្រទាល​កន្ទុយក្រពើ​ជួយ​រាងកាយ​អ្នក និង​សន្លាក់​អោយ​ឆាប់​ជា និង​ឆាប់​បាត់​ហត់​បាន យ៉ាង រហ័ស ព្រោះ​វា​ជួយ​កាត់បន្ថយ​ចំហេះ​ក្នុង​រាងកាយ៕

 

Leave a Reply

(*) Required, Your email will not be published