ផ្ទះបន​ល្បែង​ដុះ​ស្លៃ​ដ៏​ធំ​នៅ​ស្ទឹងត្រែង​ត្រូវបាន លោក អៀង វ៉ាន់ឌី​ ​មេ​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាប​

, , Leave a comment

​ខេត្តស្ទឹងត្រែង ​៖ កាលពី​វេលា​ម៉ោង​ ១២ ​កន្លះ​ថ្ងៃត្រង់ ថ្ងៃទី ០៦ តុលា ឆ្នាំ​២០១៣ នៅ​ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ក្រោម​ការដឹកនាំ​​បញ្ជា​ផ្ទា​ល់ពី​លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ទើបនឹង​ផ្លាស់​មក​​ថ្មី​បាន​ឡោមព័ទ្ធ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​និង​ធ្វើការ​បង្ក្រាប​ក្នុង​ផ្ទះបន​ល្បែង​អត់​ច្បាប់​ភ្នាល់​ល្បែងស៊ីសង​ដុះ​ស្លែ​គ្រប់​ប្រភេទ​មួយកន្លែង​ដែល​មេបន​ល្បែង​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ សែ ម៉េង​ជា ជា​ថៅកែ​ផ្សារ​ខេត្តស្ទឹងត្រែង​។​និង​មានការ​ចូលរួម​ដឹកនាំ ដោយ​អ្នកស្រី ស៊ុន យ៉ឺ​ត ព្រះរាជ​​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផងដែរ​។​

 

​តាម​ប្រភព​ព័ត​មាន​ពី​កងកម្លាំង​ចុះបង្ក្រាប​បានអោយដឹងថា​ផ្ទះបន​ល្បែងស៊ីសង​គឺ​បើក​លេង​​គ្រប់​ប្រភេទ​មានដូចជា ភ្នាល់​បាល់ លេងបៀរ អាប៉ោង និង​ទទួល​បញ្ចាំ​ម៉ូតូ រថយន្ត​ខុសច្បាប់​ថែម​ទៀតផង​។​ហើយ លោក សែ ម៉េង​ជា ជា​ថៅកែ​ផ្សារ​ស្ទឹងត្រែង​និង​ជា​មេបន​ល្បែង​ដែល​ជួល​ផ្ទះ​​បើក​លេង​ដោយ​មិន​ខ្លាច​ច្បាប់​ឡើយ​គឺមាន​ការបើក​លេង​យូរ​មកហើយ​គឺ​មិនដែល​មានការ​​បង្ក្រាប​ម្តងណា​ពី​សមត្ថកិច្ច​ណា​ឡើយ​។​ ហើយ​ល​ទ្ឋ​ផល​ក្នុងការ​បង្ក្រាប​គឺ​ឃា​ត់ខ្លួន​អ្នកញៀន​ល្បែង​ចំនួន​៤២​នាក់​ក្នុងនោះ​មាន​មន្ត្រីរាជការ​កងកម្លាំង​និង​ឈ្មួញ​មួយចំនួន​តូច​និង​ម៉ូតូ​ចំនួន​៣៦​គ្រឿង​និង​រថយន្ត​ទំនើប​ជិត​១០​គ្រឿង។​

 

​តាម​ប្រភព​ដោយឡែក​បានឱ្យដឹងថា លោក សែ ម៉េង​ជា ដែលជា​មេបន​ល្បែង​ដុះ​ស្លែ​ខាងលើ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ធ្វើការ​បង្ក្រាប នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គេ​ឃើញ​​លោក សែ ម៉េង​ជា ត្រូវ​មន្ត្រី អ​.​ហ​ហៅចូល​ទៅក្នុង​បន្ទប់ នៃ​ផ្ទះបន​ល្បែង​ខាងលើ ដើម្បី​សួរនាំ និង​ធ្វើ​កំណត់ហេតុ តែ​គេ​មិនដឹងថា​មាន​ចំណាត់ការ​យ៉ាងដូចម្តេច​? ព្រោះ​កន្លងមក ឈ្មោះ សែ ម៉េង​ជា ត្រូវ​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត ធ្វើការ​នាំខ្លួន​ម្តង​រួចមកហើយ​ពាក់ព័ន្ធ​​ករណី​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៃ​ការបើក​បន​ភ្នាល់​ល្បែង ក្នុង​ប្រតិបត្តិការ​របស់​កម្លាំង អ​.​ហ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក មេ​អឹម​ខេត្ត មកកាន់​តំណែង​ថ្មី ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង និង​វិធានការ​យ៉ាងដូចម្តេច ទៅលើ​មេបន​ល្បែង​អត់​ច្បាប់​រូបនេះ​? ​លើក​នេះ​តើ​ឈ្មោះ សែ ម៉េង​ជា នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់​ទៀត​ឬ​យ៉ាងណា​?

 

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តស្ទឹងត្រែង​មាន​ក្តី​រីករាយ​សារ​ទរ​យ៉ាងខ្លាំង​ដែល​លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ទើបនឹង​ផ្លាស់​មក​ថ្មី​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​​បន​ល្បែងស៊ីសង​ខាងលើនេះ​ព្រោះ​អ្នក​ដែល​វក់​នឹង​ល្បែងស៊ីសង បាន​បែកគំនិត​ទៅ​បង្ក​អំពើ​​ហិង្សា​ក្នុង​គ្រួសារ ខ្ចីបុល​អ្នកដទៃ យកទៅ​លេង​ល្បែងស៊ីសង​ខុសច្បាប់ ធ្វើ​ឲ្យ​ស្ថានភាព​គ្រួសារ​កាន់តែ​ក្រីក្រ​លើស​ដើម​ទៅទៀត​។ វង់ល្បែង​ស៊ីសង​ទាំងនោះ មាន​ដាក់​ភ្នាល់​លុយកាក់​ដល់​ទៅ​រាប់លាន​រៀល​រាប់ពាន់​ដុល្លា​អ្នកខ្លះ​ពេល​ឈ្នះ​បាន​លុយ​សប្បាយ​រីកមុខ​ដូច​គ្រាប់​ជី ប៉ុន្តែ​ថ្ងៃ​ខ្លះ​ចាញ់ល្បែង​យ៉ាង​ស្ពឹក​មុខ​ទៅវិញ​រ​ក​រឿ​ង​​ឈ្លោះ​វាយតប់​ប្រពន្ធ​កូន បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​ខ្លះទៀត​លក់​គោ ក្របី យកទៅ​សងបំណុល​ដោយសារតែ​វក់​នឹង​ល្បែងស៊ីសង​។​

 

ក្នុងការ​បង្ក្រាប​បន​ល្បែង​ខាងលើ​ប្រជាពលរដ្ឋ​សូម​លោក​មេបញ្ជាការ​មេត្តា​បង្ក្រាប​វង់ល្បែង​ភា្ន​ល់​ឆ្នោត​ភ្នាល់​បាល់​នៅ​កន្លែង​ផ្សេងទៀត​ផងដែ​លបើក​លក់​រីក​ពេញ​ខេត្តស្ទឹងត្រែង​។​គួររំលឹកថា​កន្លងមក​ល្បែង​ភា្ន​ល់​ឆ្នោត​ភ្នាល់​បាល់​គឺមាន​មេ​ល្បែង​ម្នាក់​គឺ​ឈ្មោះ​ងី​ឥឡូវ​មានឈ្មោះ​ប៊ុន​ចាន់​លក្ខណា​ហៅ​មុំ​លក់​មាស​នៅ​ផ្សារ​ស្ទឹងត្រែង​និង​ឈ្មោះ​ភាព​បើក​លេងល្បែង​ភ្នាល់​ឆ្នោត​ឡាវ​ថៃ​អោយ​កូន​ក​ញ្ជ្រែ​ង​ដើរ​លក់​ពេញ​ផ្សារ​និង​មាន​មន្ត្រី​PM​ម្នាក់ទៀត​បើក​លេង​ភ្នាល់​បាល់​ផងដែរ​។​

 

​ដូចនេះ​ដើម្បី​ធានាបាន​នូវ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​សូម​លោក​មេបញ្ជាការ​និង​ធ្វើការ​បង្ក្រាប​វង់ល្បែង​ភា្ន​ល់​ឆ្នោត​ភ្នាល់​បាល់​របស់​ថៅកែ​ឈ្មោះ​ងី​និង​ឈ្មោះ​ប៊ុន​ចាន់​លក្ខណា​ហៅ​មុំ​លក់​មាស​នៅ​ផ្សារ​ស្ទឹងត្រែង​និង​ឈ្មោះ​ភាព​បើក​លេងល្បែង​ភ្នាល់​ឆ្នោត​អោយ​កូន​ក​ញ្ជ្រែ​ង​ដើរ​លក់​ពេញ​ផ្សារ​និង​មន្ត្រី​ PM​​ម្នា​ក់​ទៀ​ត​បើក​លេង​ភ្នាល់​បាល់​ផង​នៅ​កន្លែង​ផ្សេងទៀត​ជាមិនខាន​ឡើយ​។​ ​ទោះបីយ៉ាងណា ប្រជាពលរដ្ឋ​រស់នៅ​ខេត្តស្ទឹងត្រែង​មាន​ក្តី​រីករាយ​សារ​ទរ​យ៉ា​ង​ខ្លាំ​ង​ចំពោះ​​លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ទើបនឹង​ផ្លាស់​មក​ថ្មី​បាន​ដឹកនាំ​​កម្លាំង​ចុះបង្ក្រាប​បន​ល្បែងស៊ីសង​ដែលមាន​ឈ្មោះ​សែ មេ​ង​ជា​ជា​បន​ល្បែង​ខាងលើ​នេះដែរ​៕

07-10-2013_game (2) 07-10-2013_game (1)

​ទិដ្ឋភាព​បង្ក្រាប​វង់ល្បែង​ដែល​មេបន​ល្បែង​ឈ្មោះ​សែ ម៉េង​ជា ថៅកែ​ផ្សារ​ស្ទឺ​ង​ត្រែង​

 

Leave a Reply

(*) Required, Your email will not be published