លោក​ស័ក្តិ​៣ វ៉ន សុគន្ធ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ប្រចាំ​​ខេត្តស្ទឹងត្រែង​ពង្រាយ​កម្លាំង​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកឈើ​ខុសច្បាប់

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តាម​ផ្លូវទឹក​និង​តាម​ផ្លូវគោក ក្នុង​ខេត្តស្ទឹងត្រែង​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​​លោក​ស័ក្តិ​៣ វ៉ន សុគន្ធ ជា​ប្រធាន​ក្រុមនគរបាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដែល​ចុះទៅ​ប្រចាំការ​នៅក្នុង​ខេត្តស្ទឹងត្រែង ​ក៏​កំពុង​ស​ប្បា​យ​​ពង្រាយ​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​​ឈើ​ខុសច្បាប់ ផ្ទុយ​ពីបទ​បញ្ជា​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។​

07-10-2013 (1) 

សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា លោក វ៉ន សុគន្ធ បាន​ជួល​ផ្ទះ​ស្នាក់​នៅក្នុង​ខេត្តស្ទឹងត្រែង​យ៉ាង​ឡូយឆាយ ហើយ​គាត់​បាន​ចាត់តាំង​មន្ត្រី​ជំនិត​ចំនួន​២​នាក់ គឺ​ឈ្មោះ នី ម៉ៅ និង​ឈ្មោះ រិ​ន ឲ្យ​ចុះ​ចល័ត នៅ​ចំណុច​អូរ​ពងមាន់​ទៅ​ផ្លូវជាតិ​លេខ​៧៨​ និង​ពី​​ចំណុច​អូរ​ពងមាន់​ទៅ​ត្រឹម​អូរ​គ្រៀង ទី​ដែលមាន​ការដឹកជញ្ជូន​ឈើ​មកពី​គ្រប់​ច្រកល្ហក ដើម្បី​រាប់​ក្បាល​ឡាន​យកលុយ​ឈ្មួញ​ធំៗ​បាន​ទំនាក់ទំនង​បង់លុយ​ឬ​សុំ​ការ​យោ​គ​យ​ល់​​ដោយផ្ទាល់​​ពី​លោក វ៉ន សុគន្ធ ប៉ុន្តែ​សម្រាប់​ឈ្មួញ​តូចតាច​វិញ​តែងតែ​រង​នូវ​ការ​គាប​ជំរិត​បង្ខំ​ឲ្យ​បង់លុយ​ដោយ​គ្មាន​ការយោគយល់​។

 

លោក វ៉ន សុគន្ធ ឈរជើង​នៅ​ទី​រួម​ខេត្តស្ទឹងត្រែង​ដើម្បី​ប្រមូល​លុយដុំ​ពី​ក្រុម​ឈ្មួញ​​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ពី​ភាគ​ខាងលើ​ដូចជា​ស្រុក​សៀម​ប៉ាង​​និង​ស្រុក​សេ​សាន​ស្រុក​​ថា​ឡា​បរិវ៉ាត់ ជាពិសេស​ជំនួញ​ឈើ​ខុសច្បាប់​ដែល​ឈ្មួញ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ និង​តាមផ្លូវ​គាក​សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់លុយ​ជូន​លោក វ៉ន​ សុគន្ធ​ ជាពិសេស​មុន​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ និង​ក្រោយ​​បុណ្យ​ភ្ជំ​ដែល​ឈ្មួញ​ឈ្មោះ​ភាព​និង​ឈ្មោះ​គុ​ន្ឋា​ដឹកជញ្ជូន​ឈើ​តាមផ្លូវ​ទឹក​យ៉ាង​គគ្រឹក​គ​គ្រេង​​គឺ​សុ​ទ្ឋ​សឹង​បង់លុយ​ជូន​ទើប​អាច​ដឹក​បាន​ដោយ​ស្រួល​។ អគ្គស្នងការ​នគរបាល​ជាតិ អាច​ខកចិត្ត​ខ្លាំង​សម្បើម​ចំពោះ​ការចាត់តាំង​ឲ្យ​លោក វ៉ន សុគន្ធ ដឹកនាំ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះទៅ​ប្រចាំការ​នៅ​ខេត្តស្ទឹងត្រែង ដោយសារតែ​លោក វ៉ន សុគន្ធ និង​បក្ខ​ពួក​មិនបាន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់លើ គិតតែ​ប្រមូល​ផលប្រយោជន៍​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

07-10-2013-2--

ផលប្រយោជន៍​របស់លោក វ៉ន សុគន្ធ​ ទទួលបាន​ពី​ក្រុម​ឈ្មួញ​មិនដឹង​ជា​យកទៅ​បែងចែក​ថ្នាក់​ណាខ្លះ​ទេ ព្រោះ​គាត់​បាន​ប្រមូល​លុយ​បំពានទៅលើ​ជំនាញ​របស់​សមត្ថកិច្ច​ដទៃ បង្កើត​ឲ្យ​មានទំនាស់​ផលប្រយោជន៍ ធ្លាប់មាន​ការតវ៉ា​មក​ថ្នាក់លើ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក វ៉ន សុគន្ធ នៅតែមាន​ឱកាស​ឈរជើង នៅ​ចំណុច​ខេត្តស្ទឹងត្រែង នោះ​យ៉ាងរឹងមាំ​ដដែល​។​នៅពេល​ភ្នាក់ងារ​កំណើត​ថ្មី​ទូរ​សព្ទ័​សាកសួរ​ព័ត​មាន លោក​ស័ក្តិ​៣ វ៉ន សុគន្ធ ជា​ប្រធាន ក្រុមនគរបាល​ប្រឆាំង  បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដែល​ចុះទៅ​ប្រចាំការ​នៅក្នុង​ខេត្តស្ទឹងត្រែង​បាន​អះអាងថា​គាត់​គេ​ដក​មក​ភ្នំពេញ​ដាក់ឈ្មោះ នី ម៉ៅ យូរហើយ​​ក្នុងករណី​មានរឿង​ខុស​ឬ​ត្រូវ​គឺ​ឈ្មោះ នី ម៉ៅ ជា​អ្នករ៉ាប់រង​មិនមែន​គាត់​ទេ​៕ ​ដោយ ចិត្តមុត​

 

Leave a Reply

(*) Required, Your email will not be published