​ឈ្មួញ​ឈ្មោះ​ ​គន្ឋា ​និង​ ភាទ ដឹ​កឈើ​ប្រណី​ត​ខុស​ច្បាប់ ​ចេ​ញពី​ស្រុក​សេ​សា​ន​ យ៉ា​ង​គគ្រឹ​ក​គគ្រេង​អបអ​របុណ្យ​ភ្ជំបិ​ណ្ឌ​សមត្ថកិច្ច​មិន​បង្ក្រាប​សម្ងំ​យក​លុយ​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​សត្វព្រៃ​ធ្វើឡើង​តាមផ្លូវ​ទឹក​មាន​​កាណូត​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​ចេញពី​ស្រុក​សេ​សន ដោយ​គ្មាន​រំខាន​ដល់​អាជ្ញាធរនិង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះឡើយ ។ បច្ចុប្បន្ននេះ​ភាពអនាធិបតេយ្យ​របស់​ក្រុម​ឈ្មួញ​រកស៊ី​​ដឹកជញ្ជូន​ឈើ​ប្រណីត និង​សត្វព្រៃ​យ៉ាង​គគ្រឹកគគ្រេង តាម​ទឹក​និង​ផ្លូវគោក ដោយមាន​លោក ម៉ែន សុខា​និង​លោក និ​ត​សុ​ចាន់ នាយ​និង​នាយរង​សង្កាត់​ព្រៃឈើ​សេសា​ន្ត​ដែលជា​កូនចៅ​​ជំនិត​ពូកែ​ខាង​រកលុយ​នោះ​ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​បទល្មើស​ចេញ​​ពី​តំបន់​ខ្លួន​គ្រប់គ្រង​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​ព្រោះតែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ឲ្យ​ដៃ​ទៅហើយ​និង​ម្យ៉ាងទៀត​គឺ​ដៃ​ម្ខាង​ចាប់​នៅពេល​ឈ្មួញ​មិនបាន​បង់លុយ​និង​ដៃ​ម្ខាង​ហុច យក​​លុយ​ដោយ​មិនមាន​ខ្មាស់អៀន​ឡើយ​។​

05-10-2013

​ជាក់ស្តែង​មុន​បុណ្យ​ភ្ជំបិណ្ឌ​រហូត​មល​គឺមាន​ការដឹកជញ្ជូន​ឈើ​ចេញពី​ភូមិ​ស្តៅ​ឃុំ​ស្តៅ​ស្រុក​សេ​សាន្ត​យ៉ាង​គគ្រឹកគគ្រេង​គឺ​យប់​ថ្ងៃទី​ ២៩ ​ខែកញ្ញា​មាន​កាណូត​ដឹកជញ្ជូន​ឈើ​ពីរ​កាណូត​របស់​​មន្ត្រី​ប៉េអឹម​ខេត្តស្ទឹងត្រែង​ ។​ យប់​ថ្ងៃទី​​ ០២​ខែតុលា​ គឺមាន​កាណូត​ដឹកឈើ​ប្រណី​តរបស់​ថៅកែ​ឈើ​ឈ្មោះ​ភាព​មាន​បី​ទូក​ផ្ទុក​ឈើប្រណិត​ជិត​ ១០០ ​ម៉ែត្រ​គីប​ហើយ​ឈ្មោះ​ភាព​នេះ​មាន​បើក​សិប្បកម្ម​បំផ្លាញ​ឈើប្រណិត​ដុះ​ស្លែ​នៅ​ភូមិ​បា​ចុង​ក្រុង​ស្ទឹងត្រែង​យូរ​ឆ្នាំ​មកហើយ​។​យប់​ថ្ងៃទី​ ០៣​ និង​ទី​ ០៤ ​ខែតុលា​ គឺមាន​កាណូត​ដឹកឈើ​ខ្នាត​ធំ​របស់​ឈ្មួញ​ឈ្មោះ​គ​ន្ឋា​ដែលមាន​ទីលំនៅ​ខេត្តក្រចេះ​បាន​ដឹកជញ្ជូន​ឈើ​ប្រ​ណិ​ត​​ចំនួន​ ៤​ ​កាណូត​មាន​ឈើប្រណិត​សរុប​ជាង​ ១0០ ​ម៉ែត្រ​​គីប​ដឹក​ចេញពី​ចំណុច​ភូមិ​ស្តៅ​ឃុំ​ស្តៅ​ស្រុក​សេសា​ន្ត​ឆ្ពោះទៅ​ខេត្តក្រចេះ​ដោយ​ឆ្លងកាត់​​ប៉ុ​សិ​ត្រួតពិនិត្យ​កំពង់​សាឡាង​ឆ្លងកាត់​ទីបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ត​ខេត្តស្ទឹងត្រែង​ និង​ឆ្លងកាត់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​យ៉ាង​រលូន​ដោយ​មិ​ន​មាន​សមត្ថកិច្ច​តាម​ដងផ្លូវ​ទឹក​ និង​​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​ប៉ូលីស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដែលមាន​លោក វ៉ន ​សាគ​ន្ឋ​ ជា​មេខ្លោង ហ៊ាន​ប៉ះពាល់ ​និង​បង្ក្រាប​ឡើយ​ព្រោះ​អស់លោក​​សមត្ថកិច្ច​ទាំងនោះ​បាន​ជួប​មេ​ឈ្មួញ​រកស៊ី​ឈើ​ទាំងនោះ​ដើម្បី​លា​បាតដៃ​សុំ​ប្រាក់ គ្មាន​សេចក្តី​អៀនខ្មាស់​(​សំដី​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ខាងលើ​រៀបរាប់​បកអាក្រាត​)​ដោយ​មិនបាន​យកចិត្តទុកដាក់​បំពេញ​តួនាទី របស់ខ្លួន ក្នុងការ​បង្ការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០១​នោះទេ​។​

 

​គួររំលឹកថា​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ឲ្យ​តែ​ដឹកជញ្ជូន​ឆ្លងកាត់ ស្រុក​សេសា​ន គឺ​មិនអាច​គេច​ផុតពី​ក្រសែភ្នែក​របស់លោក លោក ម៉ែន សុខា​និង​និ​ត​សុ​ចាន់ នាយ​និង​នាយរង​សង្កាត់​ព្រៃឈើ​សេសា​ន្ត មេព្រៃ​ពុករលួយ​នោះទេ ហើយ​បើ​ហ៊ាន​លោតឆ័ត្រ​ពិតជា​ត្រូវ​លោក ម៉ែន សុខា​និង​លោ​កនិត សុ​ចាន់ បញ្ជា​កម្លាំង​ឲ្យ​ដេញ​បង្ក្រាប​យកមក​ធ្វើការ​ផាកពិន័យ ហើយ​ថែមទាំង​អួតអាង​ថា ពួកគេ​ធ្វើ​តាមតែ​ថ្នាក់លើ​បញ្ជា គឺ​លោក​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។ ហើយ​លោក លោក ម៉ែន សុខា​និង​និ​ត​សុ​ចាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សេ​សាន្ត​និង​លោក សួន ម៉េង​លី មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធ្លាប់បាន​អះអាងថា ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ខុសច្បាប់ បង់លុយ​ឲ្យ​គាត់​ទាំង​ប៉ុន្មាន គឺ​គាត់​បាន​បង់​ជូន​ថ្នាក់លើ​ទាំងអស់ គឺ​ជូន​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​​សូម្បី​តែមួយ​សេន​ក្តី មួយ​រៀល​ក្តី ក៏​គាត់​មិន​ទុក​ដែរ​៕​ដោយ ចិត្តធំ​

 

Leave a Reply

(*) Required, Your email will not be published