ក្មេងប្រុស​អាយុ​ពីរ​ឆ្នាំ មាន​ផ្ទៃពោះ កំពុង​ទទួល​កា​វះកាត់ (video inside)

, , Leave a comment

​ប្រទេស​ចិន ៖ ​ក្មេងប្រុស​ម្នាក់​អាយុ ២ ឆ្នាំ រស់នៅ​សង្កាត់ HuaXi ខេត្ត GuiZhou ប្រទេស​ចិន កំពុងតែធ្វើការ​វះកាត់ យក​កូន​ចេញ បន្ទាប់ពី​វេជ្ជបណ្ឌិត​ពិនិត្យឃើញថា ក្មេងប្រុស​ម្នាក់នេះ​មាន​ផ្ទៃពោះ​។ នេះ​បើ​យោងតាម​គេហទំព័រ​កម្សាន្ត​របស់​ប្រទេស​ចិន​។​

article-2439498-1869A2B000000578-917_634x431

​កុមារា សៀវ​ហ្វឹ​ង (Xiao Feng) ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ បន្ទាប់ពី​ពោះ​របស់គេ​ប៉ោង​ហើម​ធំ​ទៅៗ ដែល​ផ្ដល់​ផលវិបាក​ដល់​ការដកដង្ហើម ។ លោក​វេជ្ជបណ្ឌិត បាន​យក​សៀវ​ហ្វឹ​ង​ទៅ​ឆ្លុះ x-rays និង MRI ដែល​បានបង្ហាញ​ឲ្យ​ឃើញថា កុមារា​ម្នាក់នេះ​បាន​ផ្ទុក​នូវ​បងប្អូន​ភ្លោះ​របស់គេ នៅក្នុង​ក្រពះ​របស់គេ​ទាល់តែ​ធ្វើការ​វះកាត់​យក​វា​ចេញ ។ ទារក​ដែល​វះកាត់​យកចេញ​មក​មាន​ទំហំ​ប្រវែង ២០​សង់ទីម៉ែត្រ វា​មាន​ទ្រង់ទ្រាយ​ជាម​នុស្សហើយ ដោយមាន​ឆ្អឹងខ្នង ម្រាមដៃ និង​ម្រាមជើង​។​

article-2439498-1869503A00000578-166_634x415

​លោក​វេជ្ជបណ្ឌិត​មានប្រសាសន៍ថា បងប្អូន​ភ្លោះ​នេះ​និង​ចម្រើន​លូតលាស់ កាន់តែ​ធំ​ទៅៗ​ក្នុង​ពោះ​របស់​ក្មេងប្រុស សៀវ​ហ្វឹ​ង វា​អាច​នឹង​ធំ​ស្មើ ២​ភាគ​៣ បើ​មិន​វះកាត់​យកចេញ​ទាន់ពេលវេលា​ទេនោះ ពួកគេ​អាច​នឹង​ស្លាប់​ទាំងពីរ​នាក់​៕

article-2439498-1869506200000578-881_634x422 

 

Leave a Reply

(*) Required, Your email will not be published