មូលហេតុ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​កើតមក​ពី​កត្តា​អ្វីខ្លះ​?

, , Leave a comment

​បើ​និយាយ​ដល់​អំពើហិង្សា​ម្នាក់ៗ តែង​ស្រមៃ​ឃើញ​ដល់​សកម្មភាព​វាយតប់ កាប់​ចាក់ បាញ់សម្លាប់​គ្នា បែក​មុខ​បែក​មាត់ រាងកាយ​ជាំខ្មៅ ហូរឈាម បាក់​ដៃជើង សន្លប់ ឬ​រហូត​ឈានដល់​ការបាត់​បង់ជីវិត​ក៏មាន រូបភាព​អំពើ​ទាំងអស់នេះ​ទើប​ហៅថា អំពើហិង្សា​នោះទេ​។ អំពើហិង្សា​មាន​ច្រើន​រូបភាព​ដូចជា អំពើហិង្សា​ផ្លូវកាយ ហិង្សា​ផ្លូវ​ចិ​ត្ដ ហិង្សា​ផ្លូវភេទ​ជាដើម​។ គ្រប់​ករណី​នៃ​អំពើហិង្សា​ទាំងអស់​ភាគច្រើនបំផុត​កើតមាន​លើ​ស្ដ្រីភេទ​ទន់ខ្សោយ និង​កុមារ ។ ហើយ​ភាគច្រើន​ភាគី​បុរស​ជា​អ្នក​ប្រ​ព្រឹ​ត្ដិ​អំពើ​អមនុស្សធម៌ គួរឱ្យ​ស្អប់ខ្ពើម មានដូចជា​វាយដំ ទាត់​ធាក់ ប្រមាថមើលងាយ មើលថោក​ដល់​ស្ដ្រី ចាត់ទុក​ស្ដ្រី​ជា​ឧបករណ៍​កម្សាន្ដ​សប្បាយ ប្រើ​អំពើហិង្សា​គ្រប់បែបយ៉ាង​ដើម្បី​ចាប់បង្ខំ​កុមារី និង​ស្ដ្រី​ឱ្យ​រួមភេទ​រហូតដល់​ធ្វើឃាត​ពួកគេ​យ៉ាង​ព្រៃផ្សៃ​បំផុត​។ មាន​មូលហេតុ​ផ្សេងៗ​គ្នា និង​ការយល់ឃើញ​ប្លែកៗ​គ្នា​ជាច្រើន​ដែល​សម្ដែង​ពី​មូលហេតុ​នៃ​អំពើហិង្សា​។

 

.​មតិ​ភាគច្រើន​បាន​ទម្លាក់​អំពើហិង្សា​នេះ​ថា​បណ្ដាលមកពី​ភាពក្រីក្រ និង​ទទួលបាន​ការអប់រំ​តិចតួច​។ ប៉ុន្ដែ​តាមពិត​មិន មែន​បែប​នោះ​ទាំងស្រុង​ទេ ព្រោះថា​ទោះបី​មានការ​អប់រំ និង​មានទ្រព្យ​សម្បត្ដិ​ដល់​កម្រិត​ណាក៏ដោយ ក៏​នៅតែ​ហ៊ាន​ប្រ​ព្រឹ​ត្ដិ​អំពើហិង្សា​ដែរ​។ ពេលខ្លះ​ក៏មាន​ករណី​ប៉ូលីស ឬ​គ្រូបង្រៀន​វាយ​ប្រពន្ធ​ដូច​តែ​គ្នា គឺ​ដោយសារ​ចរិត​របស់​មនុស្ស​តែម្ដង​។ មាន​មនុស្ស​មួយចំនួន​មានជំនឿថា​បុរស​ត្រូវតែ​គ្រប់គ្រង​ស្ដ្រី ម​ហិ​ច្ឆិ​តា​គ្មាន​ព្រំដែន អញ​ជាធំ ជា​មេ​គ្រួសារ អ្នករក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ជាដើម​។ ដូចនេះ​បុរស​ទ្រូង ប្រាំ​ហត្ថ គួរតែមាន​ភាព​ឆេវឆាវ​។

violence_familiale_4

.​ស្រា និង​ថ្នាំញៀន​ធ្វើឱ្យ​មនុស្ស​មួយចំនួន​មានការ​ពិបាក​ក្នុងការ​គ្រប់គ្រង អារម្មណ៍ និង​អាកប្បកិរិយា​របស់ខ្លួន​។ ពួកគេ អាច​ប្រើប្រាស់​អំពើហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា​។​

Parents swear, and children suffer

៣.​អាពាហ៍ពិពាហ៍​កើតឡើង​ដោយ​ការបង្ខំ​ពី​ក្រុមគ្រួសារ ដោយ​មិន​ទុកឱ្យ​កូន​ជា​អ្នកសម្រេច​ចិ​ត្ដ​។ ការរស់នៅ​ជា​ប្ដី​ប្រពន្ធ មាន​រយៈពេល​យូរអង្វែង ស្ដ្រី​ជា​ភរិយា​ត្រូវ​ពឹង​ផ្អែកលើ​ប្ដី​ទាំងស្រុង ភាពទន់ខ្សោយ និង​ការពឹងផ្អែក​នេះ​ធ្វើឱ្យ​មានការ​ធុញថប់​ទាំង​ស្វាមី និង​ភរិយា​។ ចំពោះ​ភរិយា​វិញ​មិនសូវមាន​សុភមង្គល​ទេ វា​គួរឱ្យ​ធុញទ្រាន់​ណាស់​នៅពេលដែល​ចង់​ធ្វើ​អ្វីមួយ ត្រូវសុំ​អនុញ្ញាត​ពី​ប្ដី​។ ចំ ណែ​ក​ប្ដី​ក៏​ដូចគ្នា​ដែរ នៅពេល​ដែលមាន​នរណា​ម្នាក់​ចាំ​រស់​ដោយសារ​ខ្លួន​។ សកម្មភាព​ទាំងអស់​នេះហើយ​បន្ដិច​ម្ដងៗ វា​ធ្វើឱ្យមាន​ភាព រកាំរកូស​ក្នុង​គ្រួសារ ហើយ​បង្កឱ្យមាន​អំពើហិង្សា​កើតឡើង​។

78

៤.​ភាគច្រើន​នៃ​អំពើហិង្សា​កើតឡើង​ដោយ​ការចង់​ឈ្នះ​ចង់​ចាញ់​របស់​ភាគី​ម្ខាងៗ​។ ក្រៅពីនោះ​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​ដែល​ចាត់ទុក​បុរស​ជា​មាស​សុទ្ធ​នៅក្នុង គ្រួសារ ក៏​ជា​កត្ដា​ជំរុញឱ្យមាន​អំពើហិង្សា​កើតឡើង​ដែរ​។ ៥.​ម្យ៉ាងទៀត​អាច​ដោយសារ​ប្រទេស​យើង​បាន​ឆ្លងកាត់​សង្គ្រាម​រយៈពេល​ច្រើន​ឆ្នាំ ទើប​ប្រែក្លាយ​ចរិត​ស្លូតបូត​របស់​ខ្មែរ​ទៅ ជា​ឆេវឆាវ ធ្វើយ៉ាងណា​ឱ្យ​អ្នកដទៃ​នៅក្រោម​បង្គាប់​របស់ខ្លួន​៕

 

Leave a Reply

(*) Required, Your email will not be published