ប៉ូលីស​ចាប់​ចោរលួច​ប្រាក់​តាម​ទូរ​ATM របស់​ធនាគា ABA និង​ធនាគា SBC ជនសង្ស័យ គឺជា​បុគ្គលិក​ធនាគា​កាណាឌីយ៉ា និង​មន្ត្រី​ក្រសួង​ឧ​ហ្សា​ហក​ម្ម​

, , Leave a comment

​រាជធានី​​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោងជាង ៣ រសៀល​នា​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៣ ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​ចាប់​ចារ​លួច​ប្រាក់​តាម​ទូរ​ATM របស់​ធនាគា ABA និង​ធនាគា SBC​ចំនួន​បីនាក់​ក្នុងនោះ​២​នាក់ ជា​បុគ្គលិក​ធនាគា​កាណាឌីយ៉ា​នឹង ម្នាក់ទៀត​ជាម​ន្ត្រី​ក្រសួង​ឧ​ហ្សា​ហក​ម្ម​រ៉ែ​នឹង​ថាមពល ប​ញ្ចូ​ន មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ព័​ន្ឋ​នឹង​ករណី​លួច​ប្រា​ក់ជាង​២​លាន​៣​សែន​ដុល្លា​ចេញពី​ធនាគារ​ជាច្រើន​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ តាម​ប្រព​ន្ឋ​បច្ចេកវិទ្យា​ខ្ពស់បំផុត ។​

ABA (2) ABA (1)

​ប្រភពពី​មន្ត្រី​ធនាគា​ដែល​រងគ្រោះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះបាន​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ដោយបាន​បង្កើត​កាត​ក្រេ​ឌី​ត​ចំនួន​៥​កាត (​មាន​វិ​សា​ហ្គោល​កាត​ចំនួន​៣ នឹង​ម៉ា​ស្ទ័​រកា​ត​ចំនួន​២)​ដើម្បី​លួច​ដក​ប្រាក់​ពី​ធនាគា​កាណាឌីយ៉ា តាមរយៈ​ទូរ​ATM និង​ដក​ប្រាក់​ចេញពី​គណនេយ្យ​របស់​អ្នក​ដែល​យកប្រាក់​មក​ផ្ញើរ​នៅ​ធនាគា ដោយ​ក្នុង​១​អាទិត្យ​លួច​ដក​ប្រាក់​៣​ទៅ​៤​ដង​ពី​ទូរ​ATM របស់​ធនាគា ABA និង​ធនាគា SBC ដោយ​លួច​ដក​ម្តង​ចាប់ពី​១​ម៉ឺន​ដុល្លា ទៅ​៣​ម៉ឺន​ដុល្លា  ដោយសារ​លួច​ដក​ប្រាក់​ជាច្រើនលើក​អស់​ចំនួន ២ លាន ៣ សែន​ដុល្លា ខាង​ធនាគារ​សង្ស័យ​បានធ្វើការ​ស្រាវជ្រាវ ក៏​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​តែម្តង ។​

 

​ជនសង្ស័យ​ដែល​លួច​ដក​ប្រាក់​ពី​ធនាគារ​តាមរយៈ​ទូរ ATM ទាំង ៣ នាក់​ខាងលើ ១-​ឈ្មោះ យ៉េត សុ​ភ័​ត្រា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​ធនាគា​កាណាឌីយ៉ា ស្នាក់​នៅផ្ទះ​លេខ​15  ផ្លូវ​276 សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ២-​ឈ្មោះ​ឡេង ស៊ុន​គ្រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ធនាគា​កាណាឌីយ៉ា ស្នាក់​នៅផ្ទះ​លេខ​72CEo​ផ្លូវ​122​សង្កាត់​ផ្សារ​ដេប៉ូ​3​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ​ស៊ន សៅ​រិ៍​នី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉េ និង​ថាមពល ស្នាក់​នៅផ្ទះ​លេខ​15 ផ្លូវ​360 សង្កាត់​បឹង​កេងកង​3 ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សម​ត្ត​កិច្ច​ដែល​ចុះបង្ក្រាប​នោះបាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ទាំង​៣​នាក់​ដែល​កម្លាំង​សម​ត្ត​កិច្ច​ចាប់បញ្ជូន​នោះ​ត្រូវបាន​មន្ត្រី​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​សាកសួរ​ជាច្រើន​ម៉ោង នឹង​បាន​ចោទប្រកាន់​ពីបទ​លួច​ដោយ​បង្កើត​កាត​ក្រេ​ឌី​ត (​ប័ណ្ណឥនទាន​) ។ ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវបាន​បញ្ចប់​ការសាកសួរ​ហើយ​ប្រគល់​ឲ្យ​ទៅ​សម​ត្ត​កិច្ច​ប៉ូលិស​យកទៅ​ឃុំ​ជា​បណ្តោះអាសន្ន​សិន និង​នាំយកមក​សាកសួរ​បន្ត​ទៀត ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​និតិ​វិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published