ក្មួយ​ស្នងការ​នគរបាល​ខេត្ត​ត្រូវ​ចាប់ខ្លួន ពីបទ​បាញ់​គំរាម និង​វាយ​ជនរងគ្រោះ​ពេល​ជិត​បុណ្យ​ភ្ជុំបិណ្ឌ​

, , Leave a comment

ខេត្ត​​កំពង់ចាម​ ៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក​និង​១៥​នាទី​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​រោង​ស្ករ ឃុំ​ទ្រមូង ស្រុក​មេមត់​ ។​ មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ចាមឈ្មោះ ឆេន សុផាត ត្រូវជា​ក្មួយ​លោក ជឹម សេងហុង ស្នងការរង​នគរបាល​ខេត្តកំពង់ចាម បាន​បើករថយន្ត Lexus ទៅ​កៀ​រថយន្ត​បុរស​ម្នាក់ ហើយ​ចោទប្រកាន់​គេ​ថា​បើករថយន្ត​ប៉ះ​រថយន្ត​ខ្លួន ក៏​បើក​ដេញ​បាញ់​គំរាម ១ គ្រាប់ និង​វាយ​ជនរងគ្រោះ​ជាំភ្នែក​។ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាម​បញ្ជា​របស់​អគ្គស្នងការ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​។​

 

​នៅ​កន្លែងកើតហេតុ​ជនរងគ្រោះ​ឈ្មោះ ​ឈឿន វិចិត្រ បាន​និយាយ​រៀបរាប់ថា ហេតុការណ៍ ដំបូង​ឡើយ​បាន​កើតឡើង​នៅខាងមុខ​សាលាស្រុក​ពញាក្រែក​គឺ​ខ្លួន​ជិះ​រថយន្ត​ម៉ាក Tacoma ចេញ​​ដំណើរ​ធម្មតា​កាលពី​ព្រឹក​ថ្ងៃទី​២​តុលា​ស្រាប់​តែមាន​រថយន្ត Lexus RX 330 ពណ៌​ស្ករ គ្មាន​ស្លាក​លេខ បើកបរ​ដោយ ឆេន សុផាត បាន​បើករថយន្ត​មក​កៀ​រថយន្ត​ខ្លួន (Tacoma) បណ្តាល​ឲ្យ​ខូច​បន្តិចបន្តួច​។  ហើយ ឆេន សុផាត ចោទប្រកាន់​ខ្ញុំ ថា​ជា​អ្នកបើក​ឡាន​ប៉ះ​គេ ហេតុនេះ​ទើប​គេ​បាន​បើកឡាន​ដេញ​រហូត​កន្លែងកើតហេតុ​។ ពេលនោះ​ខ្ញុំ​បាន​បើកឡាន​ឈប់​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​រត់​ចូលទៅ​ក្នុងផ្ទះ​នោះ ដើម្បី​ឲ្យ​គេ​ជួយ (​ដែល​ម្ចាស់ផ្ទះ ជនរងគ្រោះ ឈឿន វិចិត្រ​រត់​ចូល​នោះ​ជា​ផ្ទះ​មន្ត្រី​​នគរបាល​ ។ ពេលនោះ ឆេន សុផាត បាន​បើករថយន្ត​ដេញតាម​ទាន់ ហើយក៏​វាយ​ជនរងគ្រោះ​ជាំភ្នែក និង​បាញ់​រថយន្ត​ខ្ញុំ​មួយ​គ្រាប់​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផ្អើល​ឈុ​ល​។​

 

​ក្រោយមក មន្ត្រីនគរបាល​ក៏បាន​ចាប់ខ្លួន​ជនល្មើស​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាម​បញ្ជា​របស់​អគ្គស្នងការ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​។​ ​ជនរងគ្រោះ​ដែល​ត្រូវ​ជនល្មើស វាយ​ជាំភ្នែក​និង​បាញ់​រថយន្ត​នោះ​ឈ្មោះ ឈឿន វិចិត្រ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ បើក រថយន្ត​ហើយ​រថយន្ត Tacoma មាន​ស្នាម​ខូ​ត​ខាត​នៅ​ជញ្ជាំង​ផ្នែក​ខាងស្តាំ និង​មាន​ក្បាល​គ្រាប់​ភ្លើង​ម៉ាក រ៉ូឡូ ១​គ្រាប់​នៅជាប់​ជញ្ជាំង​រថយន្ត​ខាងស្តាំ​។​

 

​ដោយឡែក​ជនល្មើស​ឈ្មោះ ឆេន សុផាត អាយុ​២៥​ឆ្នាំ បើកឡាន Lexus RX 330 ពណ៌​ស្ករ គ្មាន​ស្លាក​លេខ រស់នៅ សង្កាត់​សំបូរ​មាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ជា​មន្ត្រីនគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម  បាន​ប្រើប្រាស់​កាំភ្លើង​ខ្លីម៉ាក​រ៉ូឡូ អ្នករួមដំណើរ  ឈ្មោះ ឈុន ចំណាន អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​បឹង​កុក​សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម​។​ចំពោះ​ករណី​​ខាងលើ​សារ​ព័ត​មានកំណើត​ថ្មី​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​ឈ្មោះ ឆេន​សុផាត ដែល​រង​ថា​បាន​បើក​​រថយន្ត​ប៉ះ​រថយន្ត ក៏​បើក​ដេញ​បាញ់​គំរាម ១ គ្រាប់ និង​វាយ ជនរងគ្រោះ​ជាំភ្នែក​នៅឡើយ​ទេ​៕ដោយ សហការី​

kg cham

​ឈ្មោះ ឆេន សុផាត បើកឡាន​ឡិច​ស៊ី​ស ដេញ​បាញ់ និង​វាយ​ជនរងគ្រោះ ជាំភ្នែក

 

Leave a Reply

(*) Required, Your email will not be published