កូរ៉េខាងត្បូង​បង្អួត​កម្លាំងយោធា ដាក់​កូរ៉េខាងជើង​ក្នុង​ពិធី​ខួប​លើក​ទី ៦៥​ឆ្នាំ (video inside)

, , Leave a comment

​ប្រទេស​កូរ៉េខាងត្បូង ៖ កងទ័ព​របស់ខ្លួន​កូរ៉េខាងត្បូង​បាន​បញ្ចេញ​កាំជ្រួច​មី​ស៊ី​ល​ទំនើបៗ​ជាច្រើន​គ្រាប់ ដែល​ត្រូវបាន​ក្រុមអ្នកវិភាគ​មើលឃើញថា ជាការ​បង្ហាញ​ពី​សមត្ថភាព​កងទ័ព និង​ជាការ​សម្ញែង​មួយ​ដាក់​កូរ៉េខាងជើង​។ ការរៀបចំ​ធ្វើ​ព្យុហយាត្រា​យោធា​ដ៏​ធំ​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​១០ ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​អបអរសាទរ​ដល់​ខួប​លើក​ទី ៦៥​ឆ្នាំ នៃ​កងទ័ព​ជាតិ​កាលពី​ថ្ងៃ​អង្គារ​។ នេះ​បើ​យោងតាម​គេហទំព័រ http://quercusdemo.appspot.com ដែល​បាន​ចុះផ្សាយ​ម្សិលមិញ​នេះ​។​

tn_6-2a964

​កងទ័ព​កូរ៉េខាងត្បូង​ចំនួន ១១០០០​នាក់ និង​យន្តហោះ​ចំនួន​១២០​គ្រឿង​បាន​បាន​ចូលរួម​ក្នុង​ពិធី​ដែល​ត្រូវ​បានរៀបចំ ធ្វើឡើង នៅឯ​មូលដ្ឋាន​កងទ័ពអាកាស ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង មួយ​នេះ​។ ព្យុហយាត្រា​យោធា​ដ៏​ធំ​នេះ បានបង្ហាញ​គ្រឿង​ស​ពា​វុ​ធ​ដ៏​ទំនើបៗ​នៃ​យោធា​ដោយ រួមទាំង​អាវុធ​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​គោលដៅ ក្នុង​ទឹកដី​កូរ៉េខាងជើង​ទៀតផង​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Chuck Hagel ក៏បាន​ចូលរួម​មើល​ព្រឹត្តិការណ៍​ព្យុហយាត្រា​យោធា​ដ៏​ធំ​លើក​នោះដែរ ។​

tn_19-2a964

ការបង្ហាញ​សមត្ថភាព​យោធា​របស់​កូរ៉េខាងត្បូង​នៅពេលនេះ ត្រូវបាន​ប្រមុខរដ្ឋ​ខាងលើ​ចាត់ទុកថា គឺជា​សមិទ្ធផល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​បំផុត​មួយ​មិន​ធ្លាប់ មាន​សម្រាប់​ទីក្រុង​សេ​អ៊ូ​ល​អស់​រយៈពេល​ជាច្រើន​ទសវត្ស​កន្លងទៅនេះ​។ ទន្ទឹមនឹងនេះ វា​ជា​សារ​មួយ​បញ្ជាក់​ទៅ​ពិភពលោក ជាពិសេស​ទៅ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​កូរ៉េខាងជើង​ថា កងកម្លាំង​យោធា​កូរ៉េខាងត្បូង​ពិត​ជាមាន​សមត្ថភាព​អាច​ផលិត​មី​ស៊ី​ល​ដោយ ខ្លួនឯងបាន​មែន មិន​ដូច​ការគិត​របស់​ទីក្រុង​ព្យុងយ៉ាង​នោះឡើយ​ឮ​។​

tn_18-2a964

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Park Geun Hye  បាន​ព្រមាន​នៅក្នុង​សុន្ទរកថា​របស់លោក​ស្រី ក្នុង​ព្រឹត្តិការណ៍​នោះ​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ កំពុង​បង្ក​ការព្រួយបារម្ភ​ចំពោះ​ការគំរាមកំហែង​ខ្លាំង​ឡើង​ពី​កម្មវិធី នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕

  tn_20-2a964 tn_21-2a964 tn_1-2a964 tn_2-2a964 tn_3-2a964 tn_4-2a964 tn_5-2a964  tn_8-2a964 tn_9-2a964 tn_10-2a964 tn_11-2a964 tn_12-2a964 tn_13-2a964 tn_14-2a964 tn_15-2a964 tn_17-2a964

 

 

Leave a Reply

(*) Required, Your email will not be published