​ម​នុស្ស​អា​ចដើរ​លើ​ភ​ព​ព្រះ​អង្គា​រ​ នៅ​ឆ្នាំ ​២​០២​១​

, , Leave a comment

ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​រៀបចំ​បង្កើត​បេសកកម្ម​បញ្ជូន​អ្នក​អវកាស​ទៅ​ភព​ព្រះ​អង្គារ នៅ​ឆ្នាំ ២០២១ គឺ​មុនពេល​ដែល​អង្គការ NASA ដែល​បាន​រំពឹងថា​នឹង​បញ្ជូន​អវកាសយានិក​ទៅ​ភព​ក្រហម​មួយ​នេះ​ដូច​គ្នា​នៅ​មុន​ឆ្នាំ​២០៣៣​។​គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​មាន​យានិក​ចំនួន ៣​នាក់​ធ្វើ​ដំណើរ​ទៅ​ភព​ព្រះ​អង្គារ​។​

 

​យោង​ទៅ​តាម​លោក សាស្ត្រាចារ្យ Tom Pike ដែល​ជា​ប្រធាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅក្នុង​ទីក្រុង​ឡុង​ដន់​បានអោយដឹងថា ដំណើរ​នេះ​នឹង​ក្លាយជា​ជំហាន​បន្ទាប់​យ៉ាងសំខាន់​សំរាប់​មនុស្ស​នៅក្នុង​ទី​អវកាស ហើយ​និង​ជា​ការបង្កើត  Neil Armstrong និង Buzz Aldrin ជំនាន់​ថ្មី​នៅ​ក្នុង​សតវត្សរ៍​ទី ២១​នេះ​។​

 

លោក Pike បាន​សរសេរ​នៅក្នុង​អត្ថបទ The Sun ថា “​ពេលនេះ​យើង​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ទស្សនៈ​បេសកកម្ម​ដោយ​ប្រើ​ទាំង​គ្រឿងយន្ត និង​មនុស្ស ដើម្បី​ទៅ​ដល់​ភព​ព្រះ​អង្គារ និង​អាច​ត្រលប់​មក​ផែនដី​វិញ​បាន​។ គ្រឿងយន្ត​នេះ​នឹង​បញ្ជូន​មនុស្ស​ទៅ​វាលទំនាប​ភាគ​ខាងជើង​នៃ​ភព​ព្រះ​អង្គារ ជោយ​ភ្ជាប់​ជាមួយ​នឹង​គ្រាប់​រ៉ុកកែត​មួយ​ដែល​អាច​ត្រលប់​មក​ផែនដី​វិញ​និង​មិន​ចាំបាច់​ចាក់​សាំង​ឡើយ​”​។​

 

លោក Pike បាន​និយាយថា អវកាស​យានិក​៣​នាក់ និង​ចាប់ផ្តើម​បេសកកម្ម​រយៈពេល​៩​ខែ​ក្នុងការ​ចំណាយ​ពេល​ធ្វើដំណើ​រ​ពី​ផែនដី ទៅ​ភព​ព្រះ​អង្គារ ដោយ​គ្មាន​កំលាំង​ទំនាញផែនដី សាច់ដុំ​ត្រូវ​ចុះខ្សោយ ហើយ​ឆ្អឹង​អាច​ងាយ​នឹង​ផុយស្រួយ ដូច​ច្នេះ​ពួកគេ​ត្រូវការ​ទំនាញផែនដី​ដែល​ធ្វើ​ដោយ​ខ្លួនឯង​។​

 

ការចុះ​ចត​លើ​ព្រះ​អង្គារ​នឹង​ប្រើ​រយៈពេល​ចុះ​យ៉ាង​លឿន​ត្រឹមតែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​។ ក្បាល​ម៉ូ​ឌី​ល​ដែល​ចុះចត នឹង​ទៅ​ដល់​ភព​ព្រះ​អង្គារ​នៅ​កំរិត​ល្បឿន ២២៥៣០,៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ បរិយាកាស​នឹង​កាត់បន្ថយ​ល្បឿន​វា​ជាង ១១២៦,៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បន្ទាប់​មក​ឆ័ត្រយោង​ដែល​នៅជាប់​នឹង​រ៉ុកកែត​នឹង​ជួយ​បន្ថយល្បឿន​នៃក្បាល​ម៉ូឌីល​នោះ​ផង​ដែរ​។

 

ការចុះ​ចត​នឹង​ស្ថិតនៅ​តំបន់​ដែល​ក្តៅ​ជាង​គេ​នៅលើភ​ពព្រះ​អង្គារ គឺ​នៅ​ជិត​ខ្សែ​អេក្វាទ័​រ​។ លោក Pike បាន​និយាយ​បន្តថា ដើម្បី​ត្រលប់មក​ផែនដី​វិញ​បាន អវកាសយានិក​ត្រូវតែ​ធ្វើដំណើរ​ប្រហែល​ជាង ១៦០០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​តាមរយៈ​យាន្ត Rover ពី​កន្លែង​ចុះចត​របស់​ពួកគេ​ដើម្បី​ត្រលប់​មក​ជាមួយនឹង​គ្រាប់​រ៉ុក​កែត​៕

64758321 64758323 64758322

 

Leave a Reply

(*) Required, Your email will not be published