រថយន្ត​ប៉ូលីស​ដឹកឈើ​ខុសច្បាប់​បុក​ជាមួយ​ថយ​ន្ត​ប៉េអឹម​ខេ្ទ​ច​មុខ​អ្នក​អង្គុយ​ទទួលផល​គឺ​មេព្រៃ​

, , Leave a comment

ខេត្ត​​រតនគិរី ៖ កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣​តាម​បណ្តោយ​ផ្លូវជាតិ ៧៨ ស្ថិតក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី កម្លាំង​អ​.​ហ​ស្នាក់ការ​សន្តិសុខ ៧៨២ សហការ ជាមួយ​កម្លាំង នគរបាល​ប្រឆាំង បទល្មើស សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តរតនគិរី ស្ទាក់ចាប់ បាន​រថយន្ត ដឹកឈើ​ប្រណិត ខុសច្បាប់​មួយគ្រឿង​។​

 PM (1)

អ្នកឃើញ​ហេតុ​ការ​ណ៏​បានអោយដឹងថា រថយន្ត​ដឹកឈើ​ប្រណិត​របស់​មន្ត្រីនគរបាល​ការពារ ព្រំដែន​គោក​លេខ ៦២៣ នៅ​ភ្នំ​ក្រហម​ម្នាក់​បុក​រថយន្ត​របស់​ស្នាក់ការ​សន្តិសុខ​ប៉េអឹម លេខ​៧៨២​ប្រចាំការ​នៅ​ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី​បណ្តាលអោយ​រថយន្ត​មន្ត្រី​អ​.​ហ​ឲ្យ​ខ្ទេច​មួយ​​កំណាត់​ខាងមុខ​។​នៅក្នុង​ហេតុ​ការ​ណ៏​មន្ត្រី​អាវុធហត្ថ​ចុះបង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់​ដែល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី​ក្រោមបង្គាប់​លោក វង្ស សុខ​សេរី  ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី​សំងំ​សោយសុខ​មិន​បង្ក្រាប​ជា​ថ្នូរ​និង​លុយ​។

PM

​ប្រភព​ព​ត័​មាន​ពី​មន្ត្រី​ប៉េអឹម​នៃ​ស្នាក់ការ​សន្តិសុខ​៧៨២​បាន​ឲ្យ​ដឹងថា​ដោយមាន​សេចក្តី​រាយ​​ការណ៍​ពី​បណ្តាញ​កម្លាំង​សម្ងាត់ ថា​មាន​រថយន្ត ម៉ាក​ហ្វ​ត​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q 2579​គួរ​ឲ្យ​សង្ស័យ​បន្លំ​ដឹកឈើ​ប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ខណៈនោះ​​កម្លាំង អ​.​ហ ស្នាក់ការ​សន្តិសុខ សហការ​ជាមួយ​កម្លាំង​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​ស្ទាក់ចាប់​រថយន្ត ខាងលើ ។ ប៉ុន្តែ​ខ​ណះ​នោះ​អ្នកបើករថយន្ត​មិនបាន​ឈប់​ឲ្យ​ត្រួតពិនិត្យ នោះទេ​ថែមទាំង​បើករថយន្ត​រត់​ថែម​ទៀតផង​ទើប​ក្រុម​សមត្ថកិច្ច យក​រថយន្ត​ចំនួន​៣​គ្រឿង​​ដេញតាម​ក្រោយ​ហើយ រថយន្ត​ដឹក​បទល្មើស នោះ​មិន​ឈប់​ទេ ថែមទាំង​បើក​បំ​បុក រថយន្ត​​មន្ត្រី​អ​.​ហ បណ្តាល​ឲ្យ​ខ្ទេច​មួយ​កំណាត់​ខាងមុខ​ទៀតផង ។

 

​បន្ទាប់ពី​ប្រដេញ​ក្រោយមក​រថយន្ត ផ្ទុក​បទល្មើស​នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច ចាប់​ជាប់​រួច​​បានធ្វើ ការត្រួតពិនិត្យ ឃើញ​ឈើប្រណិត ប្រភេទ​ធ្នង់ ចំនួន​៨​សន្លឹក​ធំ និង​កាំភ្លើង​ខ្លីម៉ាក K59 មួយ​ដើម​មាន​គ្រាប់​ចំនួន​៨​គ្រាប់​។ អ្នកបើករថយន្ត​ដឹក​បទល្មើស​នេះ មានឈ្មោះ សេង កីឡា ហៅ​ពៅ​រស់នៅ​ភូមិ​ជ្រី​សង្កាត់​យក្ស​ឡោម​ក្រុង​បា​លុង​មាន​មុខងារ​ជា​កងកម្លាំង​ការពារ​វរៈ​ព្រំដែន​គោក ៦២៣​ប្រចាំការ​នៅ​ភ្នំ​ក្រហម​ជា​កូនចៅ​លោក​ងួន សុ​វណ្ណា មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។​

 

​រថយន្ត​ដឹក​បទល្មើស និង​ឈើប្រណិត ចំនួន​៨​សន្លឹក ប្រគល់​ទៅ​ឲ្យ​ជំនាញ រដ្ឋបាល​ព្រៃឈើ ផ្នែក​បរ​កែវ​ដែល​អង្គុយ​រង់ចាំ​ទទួលផល​ស្រាប់ ។ ចំណែកឯ​ម្ចាស់​រថយន្ត រួមទាំង​អាវុធខ្លី ត្រូវបាន​កម្លាំង​អ​.​ហ សន្តិសុខ​៧៨២ បញ្ជូន មកកាន់ បញ្ជាការ​អ​.​ហ ខេត្ត រតនគិរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ចែង​តាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published