ឃាតកម្ម​ដ៏​សាហាវ លើ​ប្រពន្ធ និង​កូនស្រី មាន​ពន្លឺ ស្រពេចស្រពិល​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ អំពើ​ឃាតកម្ម​ដ៏​សាហាវ ព្រៃផ្សៃ​បំផុត​នោះ ដែល​អ្នកស្រុក​សង្ស័យ​ម​ក​ពី​ការប៉ុនប៉ង​រំលោភ​កូនស្រី និង​កំរោលចូល​នោះ ពេលនេះ​បាន​ដា​ត​ត្រដាង ដោយ​យោងតាម​ការអះអាង​ពី​ប្រភព​ជាក់លាក់​របស់​ក្រុមគ្រួសារ​ជនសង្ស័យ ។​

2kiler 

​តាម​ការរៀប​រាប់រប​ស់លោក​អធិការ​ស្រុក​ព្រៃឈរ​បាន​មានប្រសាសន៍ថា មូលហេតុ​នៃ​ការសម្លាប់​ប្រពន្ធ និង​កូន​នេះ​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៣ បន្ទាប់ពី​ក្រុមគ្រួសារ​ជនសង្ស័យ​បាន ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ​ក្រុមគ្រួសារ​ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​ជនសង្ស័យ តែ​ត្រូវ​ជនសង្ស័យ​បដិសេធ​បែប​រវើរវាយ​មិន​ស្គា​ល់បង មិន​ស្គាល់​ប្អូន ហើយក៏​ដាច់​ការទាក់ទង​តាម​ទូរស័ព្ទ​ទៅ ។ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក្រុមគ្រួសារ​ជនសង្ស័យ​ក៏បាន​ទទួលដំណឹង កាប់​ប្រហារ​ប្រពន្ធ​កូន​កើតឡើង ។

2kiler (2)

​ក្រុមគ្រួសារ​ជនសង្ស័យ​បាន​បន្ថែម​ឱ្យដឹងទៀតថា ជនសង្ស័យ​មាន​ជំងឺសរសៃប្រសាទ​ប្រចាំកាយ​តាំងពី​តូច​មកម្ល៉េះ ហើយ​ក្រុមគ្រួសារ​បាន​ព្យាយាម​ព្យាបាល​ជានា​រួចមកហើយៗ ក៏បាន​មក​យក​ស្ដ្រី រងគ្រោះ​ធ្វើជា​ប្រពន្ធ តែ​អ្វីដែល​បាន​កើតឡើង​សង្ស័យ​ជំងឺ​ចាស់​របស់គេ​(​ជនសង្ស័យ​) រើ​ឡើងវិញ​ប៉ុណ្ណោះ ។ តែ​ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជា​លេស​មួយ​សម្រាប់​ដោះ​បន្ទុក​តែប៉ុណ្ណោះ​។​

2kiler (1)

​គួររំលឹកថា កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣ វេលា​ម៉ោង ១១ និង ១៥ នាទី ព្រឹក​នៅក្នុង​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម កើតមាន​អំពើ​ឃាតកម្ម​ដ៏​សាហាវ​មួយ​កើតឡើង​ដែល​បង្កឡើង​ដោយ​បុរស​ជា​ប្ដី​បាន​កាប់ សម្លាប់​ប្រពន្ធ និង​កូនស្រី​ឱ្យស្លាប់​ក្នុង​ថ្លុកឈាម តែ​ដោយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខឹង​នឹង​ទង្វើ​ដ៏​ឃោរឃៅ​នេះ​បាននាំគ្នា​ប្រើ​ដុំថ្ម ដំបង កាត់ក្តី​ជនសង្ស័យ​នៅ កន្លែងកើតហេតុ​រហូត​ដល់​ស្លាប់​៕

 

Leave a Reply

(*) Required, Your email will not be published