ធ្ងន់​ពេក ដឹក​មិនទាន់​ដល់​ផង ទម្លាក់ចោល​កណ្តាលផ្លូវ​

, , Leave a comment

​ខេ​ត្ក​ណ្តា​ល ៖ រថយន្ត​ដឹក​ប្រេងសាំង​មួយគ្រឿង​ក្រឡាប់ចាក់​សាំង​ចោល បន្ទាប់ពី​រថយន្ត​កុងតឺន័រ​មួយគ្រឿង ហើយ​ចាក់​សាំង​ចោល​ពេញ​ដី ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា ម៉ោង​៨​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

ppt (2) 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ឲ្យ​ដឹងថា សាក្សី​បាន​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ បើក​ក្នុងទិសដៅ​ពី កើ​តទៅ​លិច​លុះដល់ ចំណុច កើតហេតុ​រថយន្ត កុងតឺន័រ បាន​បត់​ឆ្លង​ផ្លូ​ង ស្រប់ពេលនោះ​រថយន្ត ដឹក​ស៊ីទែន សាំង​មកដល់​ចាប់ ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល ទៅបុក​ចំ​កាប៊ីន​ខាងលើ ហើយក៏​រ៉េ​ចង្កូត​ទៅបុក បង្គោល ភ្លើង​ជាប់​នឹង បង្គោល​ភ្លើង​ជះ ស៊ីទែន​សាំង​ធ្លាក់ មក ដី​បណ្តាល​ឲ្យ​ហៀរ សាំង​ចេញមកក្រៅ​។​

ppt (1)

​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ឆ្នូត​ពណ៌​ពងមាន់ ប្រភេទ​សណ្តោង​រឺ​ម៉ក​កុង តឺ​ន័​រ ពាក់ ស្លាក​លេខ​ភ្នំពេញ 3A-8056 ជា​របស់​ក្រុមហ៊ុន សុ កន ផែស្ងួត អ្នកបើកបរ ពុំ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ​នោះ ទេ រីឯ​រថយន្ត​រងគ្រោះ​វិញ ម៉ាក​កា​ម៉ាស​ពណ៌​ក្រហម​ឆ្នូត​ខៀវ​លា​យស ពាក់​ស្លាក​លេខ ក ៤៤៧៧ ភព​៣ ជា​ប្រភេទ ដឹក​ស៊ីទែន​សាំង ចំណុះ​២៨០០០​លីត្រ ជា​របស់​ក្រុមហ៊ុន LHR អ្នកបើក​បរមាន ឈ្មោះ ឃុន ដាវី ភេទ ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ទី​ម ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ អ្នកបើកបរ​ពុំមានរ​ងរ​បួស​នោះទេ ។​

ppt

​ក្រោយពេល​កើត ហេតុ​នគរបាល ចរាចរ​ស្រុក​បាន ចុះ​ទៅដល់​ធ្វើការ វាស់វែង​និង ស្ទូច​រថយន្ត ទាំងពីរ​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​រង់ចាំ​ភាគី ទាំងសង្ខាង​ចូលខ្លួន​ទៅ​ដោះ ស្រាយ​គ្នា​តាម ផ្លូវច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published