ឆក់​កាបូប ពេល​សមត្ថកិច្ច​តាម​ទាន់​ចោល​ម៉ូតូ យក​កាបូប​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ដេញចាប់បាន ខណៈដែល​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​ម្នាក់ ។ ហេតុការណ៍​ឆក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​២ ខែ តុលា ឆ្នាំ ២០១៣ នៅ​ចំណុច​ស្តុ​ប​ទួលគោក ចំណុច​មុខ​វិទ្យាស្ថាន​ស៊ី​តិច ផ្លូវ​លេខ​២៥៩ កែង​មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

 

​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ឈ្មោះ សោ តារា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​វត្ត​នាគ​វ័ន ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ផ្លូវ​រទេះភ្លើង ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ មាន ស្រី​នោ អាយុ ២៣ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ធានារ៉ាប់រង រស់នៅ​ផុះ្ទ​លេខ​N៦ ផ្លូវ​លេខ​៩៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​។ ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​នោះ​មាន​លុយ​ចំនួន​១៥៨​ដុល្លារ និង​ទូរស័ព្ទដៃ​ម៉ាក​ណូគៀ​១​គ្រឿង​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា មុនពេល​កើតហេតុ​នារី​រងគ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​និយាយ​គ្នា​លេង​ជាមួយ​មិត្តភក្តិ​ស្រាប់តែ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១២៥ មួយគ្រឿង​អត់​ស្លាក​លេខ​មក​ក្បែរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​នាង​រួច​រត់គេចខ្លួន ភ្លាមៗ​នោះ​នាង​បាន​ស្រែក​ចោរៗ ឮ​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ក៏បាន​ដេញតាម​ចាប់​ជនសង្ស័យ​រហូ​ត​ម​ក​ដល់​ចំណុច​ស្តុ​ប​ទួលគោក​ស្ទះចរាចរណ៍​ពេក​ជនសង្ស័យ​ក៏​បើក​ឡើង​ចិញ្ចើមផ្លូវ​ទៅបុក​ដើមឈើ បណ្តាលឱ្យ​ដួល​ម៉ូតូ ក៏​ទុក​ម៉ូតូ​ចោល​រួច​នាំគ្នា​រត់គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ដេញចាប់បាន​ម្នាក់​តែ​ម្តង​។​

159

​ក្រោយពេល​បាន​ចាប់​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ រួមទាំង​ម៉ូតូ​យកទៅ​អធិការដ្ឋាន ដើម្បី​ស្វែងរក​ចាប់​បក្ខពួក​មក​ចាត់កា​រ​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published