លោក ម៉ែន សុខា​និង និ​ត​សុ​ចាន់ នាយ​និង​នាយរង​សង្កាត់​ព្រៃឈើ​សេសា​ន្ត ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត និង​សត្វព្រៃ យ៉ាង​គគ្រឹកគគ្រេង​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា​ទឹកជំនន់ ហៀរ​ដង​ទន្លេ​​មេគង្គ គឺជា​ឱកាស​ដែល​ក្រុម​ឈ្មួញ​មួយចំនួន ដូចជា ឡែ​ន ប្រុស យាយ​ខឿន ភ​ក្រ័ កំពុង​សុខ​ស្រួល​ក្នុងការ​ដឹកជញ្ជូន​ឈើ​តាម​ផ្លូវទឹក​ពី​ភាគ​ខាងជើង​ខេត្តស្ទឹងត្រែង ចូលមក​ទីតាំង​ស្តុក​ឈើ​របស់​ពួកគេ ដើម្បី​នាំចេញ​ទៅ​ខេត្តក្រចេះ​និង​បន្តទៅ​ស្រុក​យួន​យ៉ាង​អណាធិបតេយ្យ​បំផុត​។ ម​ន្ត្រី​​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រោម​បញ្ជា​របស់លោក អ៊ីវ ឯក​សាវ​ត្តី បានត្រឹមតែ​នាំគ្នា​ស្វែងរក​ជួប​មេ​ឈ្មួញ​រកស៊ី​ឈើ​ទាំងនោះ​ដើម្បី​លា​បាតដៃ​សុំ ប្រាក់ ដោយ​គ្មាន​សេចក្តី​អៀនខ្មាស់​ដោយ​មិ​ន​បាន​យកចិត្តទុកដាក់​បំពេញ​តួនាទី របស់ខ្លួន ក្នុងការ​បង្ការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០១​នោះទេ​។​

sesan_

​លោក និ​ត សុ​ចាន់ នាយរង​សង្កាត់​ព្រៃឈើ​សេសា​ន្ត​

​បច្ចុប្បន្ននេះ​ភាពអនាធិបតេយ្យ​របស់​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត និង​សត្វព្រៃ​យ៉ាង​គគ្រឹកគគ្រេង តាម​ទឹក​និង​ផ្លូវគោក ដោយមាន​លោក ម៉ែន សុខា​និង​លោក និ​ត​សុ​ចាន់ នាយ​និង​នាយរង​សង្កាត់​ព្រៃឈើ​សេសា​ន្ត​ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​បទល្មើស​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​ព្រោះតែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ឲ្យ​ដៃ​ទៅហើយ​និង​ម្យ៉ាងទៀត​គឺ​ដៃ​ម្ខាង​ចាប់ដៃ​ម្ខាង​ហុចដៃ​យកលុយ​ដោយ​មិនមាន​ខ្មាស់អៀន​ឡើយ​។​ ជាក់ស្តែង​កាលវេលា​ម៉ោង ១២ រំ​ល​ធ្រា​ត្រ ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ក្នុង​ទន្លេសេកុង ស្រុក​សេសា​ន​មាន​ករណី​ចាប់​ឈើប្រណិត​ដែល​ឈ្មួញ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​មួ​យ​កាណូត​ក្នុង​ចំនួន​​ពីរ​កាណូត​ដែល​មួយ​ចាប់​គ្រឿង​និង​ដោះលែង​មួយគ្រឿង​ដែល​គេ​សង្ស័យថា​លោក ម៉ែន សុខា​ ​និង​និ​ត​សុ​ចាន់ នាយ​និង​នាយរង​សង្កាត់​ព្រៃឈើ​សេសា​ន្ត​ទទួល​ជា​ថ្នូរ​និង​លុយរាប់​ពាន់​ដុល្លា​។​ ​ហើយ​ដូចគ្នានេះដែរ​គឺ​យប់​ថ្ងៃទី​០១​ខែតុលា​គឺ​កាណូត​ដឹកឈើ​ចំនួន ​២ ​គ្រឿង​ចេញពី​ស្រុក​សេសា​ន​ត្រូវបាន​លោក សួន ម៉េង​លី មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាប់​មួយ​កាណូត​លែង​មួយ​កាណូត​ជា​​ថ្នូរ​លុយ​សំរាប់​ចាយ​ពេល​បុណ្យ​ភ្ជំ​ខាងមុខ​។​

sesan_ (1)

សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​សត្វព្រៃ ធ្វើឡើង​ទាំង​តាម​រថយន្ត​តូច ធំ ម៉ូតូ ជា​រៀងរាល់ថ្ងៃ​រាល់​យប់​ចេញពី​ស្រុក​សេ​សន ដោយ​គ្មាន​រំខាន​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ឡើយ ។ ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ឲ្យ​តែ​ដឹកជញ្ជូន​ឆ្លងកាត់ ស្រុក​សេសា​ន គឺ​មិនអាច​គេច​ផុតពី​ក្រសែ​ ​ភ្នែក​របស់លោក លោក ម៉ែន សុខា​និង​និ​ត​សុ​ចាន់ នាយ​និង​នាយរង​សង្កាត់​ព្រៃឈើ​សេ​សា​​ន្ត មេព្រៃ​ពុករលួយ​នោះទេ ហើយ​បើ​ហ៊ាន​លោតឆ័ត្រ​ពិតជា​ត្រូវ​លោក ម៉ែន សុខា​និង​លោក​ ​និ​ត សុ​ចាន់ បញ្ជា​កម្លាំង​ឲ្យ​ដេញ​បង្ក្រាប​យកមក​ធ្វើការ​ផាកពិន័យ ហើយ​ថែមទាំង​អួតអាង​ថា ពួ​កគេ​ធ្វើ​តាមតែ​ថ្នាក់លើ​បញ្ជា គឺ​លោក​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។ ហើយ​លោក លោក ម៉ែន សុខា​និង​និ​ត​សុ​ចាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សេ​សាន្ត​និង​លោក សួន ម៉េង​លី មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធ្លាប់បាន​អះអាងថា ក្រុម​ឈ្មួញ​​រកស៊ី​បទល្មើស​ខុសច្បាប់ បង់លុយ​ឲ្យ​គាត់​ទាំង​ប៉ុន្មាន គឺ​គាត់​បាន​បង់​ជូន​ថ្នាក់លើ​ទាំងអស់ គឺ​ជូន​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​សូម្បី​តែមួយ​សេន​ក្តី មួយ​រៀល​ក្តី ក៏​គាត់​មិន​ទុក​ដែរ​។​

 

ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើ​កំណើត​ថ្មី​មិនអាច​ទទួល​ការបំភ្លឺ​ពី​លោក ម៉ែន សុខា​ និង ​និ​ត ​សុ​ចាន់ នាយ​និង​នាយរង​សង្កាត់​ព្រៃឈើ សេ​សាន្ត​និង​សួន ម៉េង​លី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​​ផ្នែក​នៅ​ឡើ​យ​​ទេ ​៕ ដោយ បុត្ត​មានពរ​

 

Leave a Reply

(*) Required, Your email will not be published