ខេត្តស្ទឹងត្រែង ៖ មានសេចក្តីរាយការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលចេញពីក្រុមអាជីវករលក់ដូរ ត្រង់ចំណុចកំពង់សាឡាងក្រុងសឹ្ទងត្រែងបានឲ្យ ដឹងថា កាលពីយប់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៣មុនថ្ងៃប្រកាសផ្ទេរតំណែងមេបញ្ជារការកងរាជអាវុអហត្តខេត្តស្ទឹងត្រែងគឺមានកាណូតដឹកជញ្ជូនឈើប្រណិតខុសច្បាប់មួយគ្រៀងដែលមានម្ចាស់ឈើគឺលោក កែវ វិចិត្រ និងលោក ភក្រ័ ជាមន្ត្រីកងរាជអាវុធហត្តខេត្តស្ទឹងត្រែង បានដឹកជញ្ជូនតាមផ្លូវទឹកចេញពីស្រុកសៀមប៉ាង ឆ្ពោះទៅខេត្តក្រចេះ ដោយឆ្លងកាត់ប៉ុសិត្រួតពិនិត្យកំពង់សាឡាងឆ្ លងកាត់ទីបញ្ជាការកងរាជអាវុធហត្តខេត្តស្ទឹង ត្រែង និងឆ្លងកាត់ខណ្ឌរដ្ឋបាលព្រៃឈើខេ្តស្ទឹងត្រែងដោយមិនមានសមត្ថកិច្ច តាមដងផ្លូវទឹកនិងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើណាម្នាក់ហ៊ានប៉ះពាល់និងបង្ក្រាបឡើយសព្វថ្ងៃឈ្មោះ កែវ វិចិត្រ ជាមន្ត្រីអាវុធហត្ថខេត្ត ខេត្តសឹ្ទងត្រែង តែងតែឈរជើងប្រចាំទឹកដីស្ទឹងត្រែង បានប្រើប្រាស់អំណាច និងតួនាទីរកស៊ីទិញលក់ឈើផង ដើរប្រមាញ់ចាប់ឈើពីអ្នករកស៊ីដទៃទៀតផង និងគាបឲ្យឈ្មួញរកស៊ីឈើបង់លុយឆៅៗផង។
ក្នុងតួនាទីជាមន្ត្រីកងរាជអាវុធហត្ថលោក កែវ វិចិត្រ និងលោក ភក្រ័ បានធ្វើជាខែល ឲ្យក្រុមឈ្មួញដឹកឈើខុសច្បាប់ដើម្បីលាភសក្ការៈ ច្រកហោប៉ៅផ្ទាល់ខ្លួន មិនគោរពតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ម្តងណាឡើយ។ដូចនេះ លោក អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្តខេត្តស្ទឹងត្រែងថ្មីគួរពិនិត្យមើលផង។ ជុំវិញបញ្ហាពាក់ព័ន្ធខាងលើនេះសារពត័មានកំណើតថ្មីមិនអាចទទួលការបំភ្លឺពី លោក កែវ វិចិត្រ និងលោក ភក្រ័ ជាមន្ត្រីកងរាជអាវុធហត្តខេត្តស្ទឹងត្រែងនៅឡើយទេ៕ដោយបុត្តមានពរ