ឌឺដង​ពាក្យសម្តី ទទួល ៣ កាំបិត ដេកពេទ្យ​

, , Leave a comment

​ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈ ដែល​គេ​ពួនស្ទាក់ ហើយ​កាប់​ចំនួន ៣ កាំបិត បណ្តាល​ឲ្យ​ឈាម​ស្រោច​ពេញ​ខ្លួន ។ ហេតុការណ៍​ដែល​គេ​ពួនស្ទាក់​កាប់​នេះបានកើតឡើង​កាលពី​វេលា ម៉ោង ៣ រសៀល ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​ឈូកស ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ​។ ជនរងគ្រោះ​ដែល​ត្រូវគេ​កាប់​នោះ មានឈ្មោះ​អេង ពន្លក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​នៅ​ខេត្តស្ទឹងត្រែង​។​

 

​តាម​ប្រភពពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈើទាល​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ អេង ពន្លក បានមក​លេង​ផ្ទះ ហើយ​បាន​ជួបជុំ​ជាមួយ បងថ្លៃ​ឈ្មោះ​គង់ ស៊ីន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ​ផឹកស៊ី​ពី​ម៉ោង ១១ ព្រឹក​រហូតដល់​ម៉ោង​ជិត ៣ រសៀល បងថ្លៃ​ក៏​ប្រើ​ជនរងគ្រោះ​ឱ្យទៅ​ទិញ​បារី​នៅ​តូប​លក់​ចាប់ហួយ ខណៈ​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​ជន​ឈ្មោះ ហែម សារុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រត់​មក​ស្ទាក់ផ្លូវ រួច​កាប់​ជនរងគ្រោះ​ចំនួន ៣ កាំបិត ១ កាំបិត​ចំក្បាល​លើ​សៀតផ្កា​មុត​ផុង​លលា​ដ៏ ២ កាំបិត​ចំ​ម្រាមដៃ​ឆ្វេង​ស្ទើរ ដាច់​ឈាម​ហូរ​ស្រោច​ផ្ទៃមុខ ខណៈនោះ​ជនរងគ្រោះ​បាន​ផ្តួល​ម៉ូតូ រួច​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នកជិតខាង និង​សមត្ថកិច្ច​ដេញ​ព័ទ្ធ​ចាប់ខ្លួនបាន​ភ្លាមៗ​។​

???????????????????????????????

​ក្រោយពី​ឃាត់ខ្លួន​មក​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយថា ដោយសារ​ជន​នោះ​ឌឺដង ពាក្យសម្តី​ដាក់ ហើយ​ថ្ងៃនេះ​ឃើញ​ជិះ​ម៉ូតូ​កាត់ មុខផ្ទះ​ទើប​កាប់​តែម្តងទៅ ៕ ​ទោះជា​យ៉ាង​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ឃុំ​ឈើទាល បាន​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ចាត់វិធានការ​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published