ក្រឡាបញ្ជី​ម្នាក់ ត្រូវ​ឃាត់ខ្លួន ក្នុង​អណ​ត្តិ​ថ្មីដែល​រាជ​ដ្ឋាភិបាល​កំពុងផ្ដោតលើ​ការកែទម្រង់​ស៊ីជម្រៅ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ក្រោម​ការ​កំណែរ​ទម្រង់​របស់​រាជរដ្ឋាភិបាល​អណ​ត្តិ​ថ្មី ក្រឡាបញ្ជី​ម្នាក់​របស់​ប្រធាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួ​យ​​ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣ នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។​

 

​លោក សួង សុង​ហេង ដែលមាន​ទីលំនៅ​ក្នុង​ក្រុង​សិរីសោភ័ណ ជា​ក្រឡាបញ្ជី​របស់ លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​ឃាត់ខ្លួន​នៅក្នុង​បន្ទប់ធ្វើការ​ហើយ​បញ្ជូនមក​រាជធានី​ភ្នំពេញ​ភ្លាមៗ បន្ទាប់ពី​ជននេះ​ទើបតែ​ត្រឡប់​មកពី​ការចូលរួម​បើក​បវេសនកាល​ជាមួយ​លោក ផាន់ វណ្ណរ័ត្ន ជា​ព្រះរាជអាជ្ញា នៅ​សាលាបឋមសិក្សា​ខ្ចាស ក្នុងភូមិ​ខ្ចាស ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣ នោះ​។ នេះ​បើ​ប្រភព​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​និង​មន្ត្រី​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ម្សិលមិញ​នេះ​។​

11

​ការឃាត់ខ្លួន​ជននេះ ពុំទាន់​ដឹង​ពី​មូលហេតុ​នោះទេ ប៉ុន្តែ​ប្រភព​ខ្លះ​បាន​បង្ហើប​ថា អាច​ជាប់​ពាក់ព័ន្ធ​និង​អំពើពុករលួយ​។ អ្នកខ្លះ​អះអាងថា ការចាប់ខ្លួន​ក្រឡាបញ្ជី​ខាងលើ​ក្នុង​អណ​ត្តិ​រាជរដ្ឋាភិបាល​ថ្មី គឺ​ផ្ដោតលើ​ការកែទម្រង់​ស៊ីជម្រៅ អាចមាន​អ្នក​ជាប់​ពាក់ព័ន្ធ​បន្ថែមទៀត ព្រោះថា ក្រឡាបញ្ជី​គ្រាន់តែ​ជា​អ្នក​កត់ត្រា ឬ​ធ្វើ​ការងារ​មួយចំនួន​ឲ្យ​ព្រះរាជអាជ្ញា ឬ​ចៅក្រម​តែប៉ុណ្ណោះ បើ​ក្រឡាបញ្ជី​ជាប់​ពាក់ព័ន្ធ​អ្នកផ្សេង​ក៏​អាចពាក់ព័ន្ធ​ផងដែរ​៕

 

Leave a Reply

(*) Required, Your email will not be published