ជិះ​ភ្លេច​មើល​ខាងមុខ ជ្រុល​ទៅបុក​រថយន្ត​របួសធ្ងន់​ពីរ​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ ខណៈដែល​ជិះ​ម៉ូតូ​ទៅ​ជុល​ជាមួយ​រថយន្ត​សាំង​យ៉ុង​យ៉ាង​ពេញទំហឹង ។ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ២០​នាទី រសៀល​ថ្ងៃទី​០១ តុលា ២០១៣ ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ ១. ឆន រាជ អាយុ ២១​ឆ្នាំ ជា​អ្នកបើកបរ ២. រិ​ន រតនា អាយុ ២០​ឆ្នាំ អ្នករួមដំណើរ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

 hh (1)

​ប្រភពពី​កន្លែង​កើត​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ទាំងពីរ​ជិះ​ម៉ូតូ​ឌ្រី​ម​C125 ពណ៌​ខ្មៅ ១ គ្រឿង ពាក់​ស្លាក​លេខ កណ្តាល 2L-0357 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​ក្បែរផ្លូវ​រថភ្លើង ស្រាប់​តែមាន​រថយន្ត​សាំង​យ៉ុង ១​គ្រឿង ពណ៌​ស អត់​ចាំ​ស្លាក​លេខ ធ្វើ​បញ្ច្រាសទិស​គ្នា​មក​ឆ្លងផ្លូវ ធ្វើ​ឲ្យ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ចំ​ពេញទំហឹង​តែម្តង ចំណែក​រថយន្ត​ពេល​ឃើញ​ហេតុការណ៍​ដូចនេះ​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ស្រមោល ។​

hh (2)

​ក្រោយ​កើតហេតុ​បុរសរងគ្រោះ​ត្រូវគេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​បងប្អូន​មក​ទទួល ៕

 

Leave a Reply

(*) Required, Your email will not be published