ស្ត្រី​ម្នាក់​បាន​សន្លប់​ស្តូក ខណៈដែល​ដើរ​ឆ្លង​ផ្លូវត្រូវ​ម៉ូតូ​សង់​កូរ៉េ​ជាន់​ហ្វ្រាំង​មិនទាន់​បុក​ពេញទំហឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​សន្លប់​ស្តូកស្តឹង ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​ក៏ត្រូវ​ម៉ូតូ​សង់​កូរ៉េ​ដឹក​ប្រេង បើក​លឿន​ជាន់​ហ្វ្រាំង​មិនទាន់​បុក​យ៉ាង​ពេញទំហឹង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣ ស្ថិត​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ក្នុង​សង្កា​ត​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅមុខ​មណ្ឌល​សុខភាព​ទឹកថ្លា ។​

IMG_2152

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ស្ត្រី​ជា​កម្មការិនី​កាត់ដេរ​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ស្រាប់តែ​ដើរ​បាន​ពាក់​កណ្តាលផ្លូវ​ក៏ត្រូវ​ម៉ូតូ​សង់​កូរ៉េ​ដឹក​ប្រេង ពណ៌​ក្រហម បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ស្ត្រី​ជា​កម្មករ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ស្ត្រី​ជា​ជនរងគ្រោះ​បាន​ដួល​ដេក​សន្លប់​ស្តូក​នៅលើ​ទ្រូងផ្លូវ​។

IMG_2150

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ដឹក​តាមរយៈ​ម៉ូតូ​កង់​បី​ទៅ​សង្គ្រោះ​នឹង​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​ ​ចំ​ពោះ​​ម៉ូតូ​បង្ក ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់​ជា​ក្រោយ ៕

 

Leave a Reply

(*) Required, Your email will not be published