លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​ព្រលែងមន្ត្រី​ជំនិតៗ​ ៣​ នាក់ ឲ្យ​ប្រមូល​លុយយក​ធ្វើ​មាន​ធ្វើបាន​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ មន្ត្រីរាជការ​នៅ​សាលា​ក្រុ​ង​​​ប៉ោយ​ប៉ែ​ត​បា​ន​ឲ្យ​ដឹង​ថា​​​ ​លោក​ ​ពេ​ញ សុខ​​​ណ​ន ​លោ​ក​ ​ខា​ត់ ​ធា​ ​និ​ង​​​លោក​ ​រ៉េ​​​ន​ ​រ៉​​ន​ ​គឺ​ជា​​គ្រាប់ពេ​ជ្រ​​ដ៏​​​មា​នតម្លៃ និ​ង​​​ជាម​នុ​ស្ស​ដ៏​​​សំ​ខា​ន់បំ​ផុ​ត​ដែល​​លោក ង៉ោ ម៉េង​ជ្រួ​ន ផ្តល់​សិទ្ធិអំណាចឲ្យ​ចុះ​ស្វែងរក​លាភសក្ការៈ មក​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ព្រោះតែ​មន្ត្រី​ទាំង ៣ ​នាក់​នេះពូកែ​កាប់​ដាវបង្ក​ព្យុះភ្លៀង​គ្រប់បែបយ៉ាងអ្វីដែល​មន្ត្រី​ដទៃទៀត​មិន​ហ៊ាន​ធ្វើគឺ​មន្ត្រី​ទាំង​ ៣ ​នាក់​នេះ ហ៊ាន​ធ្វើ​គ្រប់​រឿង​ទាំងអស់ធ្វើយ៉ាងណា​ឲ្យ​តែ​ពួកគេអាចបំពេញ​បំណង ឬ​សេចក្តីត្រូវការ​ចាំបាច់របស់លោក ង៉ោ ម៉េង​ជ្រួ​ន ដោយឡែក​មន្ត្រី​តូ​ច​តា​ច​​ជាច្រើន​ផ្សេងទៀត​ដែល​គ្មាន​ខ្សែ​ទុយោ ពេលខ្លះ​គ្មាន​ការងារ​ធ្វើ​ទេ គឺ​អង្គុយ​សំកុក​តែម្តង​។​

 

មន្ត្រីរាជការ​ទាំងនោះ​បាន​រៀបរាប់​ទៀតថា​ចាប់តាំងពី​លោក ង៉ោ ម៉េង​ជ្រួ​ន ឡើង​ធ្វើជា​អភិបាលក្រុង​ប៉ោយប៉ែតជំនួស​លោក ទ្រី ណារិន ប្រជាពលរដ្ឋ​បាន​សំដែង​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង​ចំពោះ​ភាព​អសកម្មរបស់​មន្ត្រី​ចំនួន ៣ ​នាក់ ដែល​ត្រូវបាន​លោក ង៉ោ ម៉េង​ជ្រួ​ន ចាត់តាំង​ឲ្យ​គាប​ជំរិតបង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ លើ​ការស្នើសុំ​សេវាសាធារណៈ  ឬ​ឯកសារ​ផ្សេងៗ ទៅ​តា​ម​តែ​​អំពើ​ចិត្តរបស់​ពួកគេ ពោលគឺ​មន្ត្រី​អស់ទាំងនោះ គិតតែ​រឿង​លុយ​ប៉ុណ្ណោះ មិន​ខ្លាចញញើត​ចំពោះការ​រឹតបន្តឹង​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​នោះទេ​ ។

 

​មន្ត្រី​ខិលខូច​ដែលជា​​កូនចៅ​លោក ង៉ោ ម៉េង​ជ្រួ​ន ​ចាត់តាំងឲ្យ​ស្វែងរក​ផលប្រយោជន៍មានដូចជា​លោក ពេញ សុខ​ណន និង​លោក ខាត់ ធា ជា​ទទួលបន្ទុក​ជាម​ន្ត្រី​អភិវឌ្ឍន៍ក្រុង​ប៉ោយប៉ែត ចំណែក​លោក រ៉េ​ន រ៉​ន វិញ​ពូកែ​ខាង​ផ្នែក​កោសរូសទារលុយ​លើ​សេវាសាធារណៈ​ទូទៅ ព្រោះ​លោក រ៉េ​ន រ៉​ន នេះ​មាន​តួនាទី​ជា​ជំនួយការ​ផ្ទាល់របស់លោក ង៉ោ ម៉េង​ជ្រួ​ន ទទួលបន្ទុក​ផ្នែក​សេ​ដ្ឋ​កិ​ច្ច​ផងដែរ ​។ អាច​បញ្ជាក់បាន​ថា លោក ង៉ោ ម៉េង​ជ្រួ​ន ដែលជា​អភិបាលក្រុង​ប៉ោយប៉ែត បាន​ចាត់តាំង​និង​ប្រើប្រាស់មន្ត្រី​ជំនិតៗ​របស់ខ្លួន​តែ ៣ ​នាក់​ប៉ុណ្ណោះ សម្រាប់​បំពេញការងារប្រមូល​លុយ​កាក់​ ។​

 

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅក្រោម​អំណាចរបស់លោក ង៉ោ ម៉េង​ជ្រួ​ន អាជ្ញាធរ​មិនដែលបាន​យកចិត្តទុកដាក់ដោះស្រាយ​បញ្ហា​អ្វី​ជូន​ប្រជាពលរដ្ឋម្តងណា​ឡើយ គិតតែ​ពី​ការបង្កើតបក្ខ​ពួ​ក​និ​យ​ម និង​ចាត់តាំង​មន្ត្រី​ជំនិតៗ របស់គាត់​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយគ្រប់​ទីកន្លែង​គ្រប់​រឿង​ទាំងអស់ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាក់ស្តែង​លោក រ៉េ​ន រ៉​ន ដែលជា​មន្ត្រី​ទទួលបន្ទុកផ្នែក​​សេដ្ឋកិច្ច​និង​ជា​ជំនួយការ​ផ្ទាល់​របស់លោក​ង៉ោ ម៉េង​ជ្រួ​ន គឺជា​មនុស្ស​ឆ្អិនឆ្អៅ​ក្នុង​អំពើ​​ពុករលួយ​គាត់​ព្យាយាម​ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត ក្នុងការ​កោសរូស​គាប​ជំរិត ឲ្យ​ប្រជាពលរដ្ឋ​បង់លុយលើ​ការស្នើសុំ​សេវាសាធារណៈ​ផ្សេងៗ ហើយ​មុនពេល​ឯកសារ​ឆ្លងកាត់ ដល់​លោក ង៉ោ ម៉េង​ជ្រួ​ន គេ​សង្កេតឃើញ​លោក រ៉េ​ន រ៉​ន រៀបចំ​រួចជាស្រេច នូវ​សេវា​ស្របតាម​ការចង់បាន របស់លោក ង៉ោ ម៉េង​ជ្រួ​ន ទើប​លោក រ៉េ​ន រ៉​ន បញ្ជូន​ឯកសារ​ទៅ​ថ្នាក់លើពិនិត្យ​និង​សម្រេច​។ ដោយសារ​មាន​លោក រ៉េ​ន រ៉​ន ជា​ជំនួយការ​ផ្ទាល់ ។​

 

គេ​ចង់ឃើញ លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ គួរតែ​ពិនិត្យ​ពី​សកម្មភាព​​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាល ក្រុង​ប៉ោយប៉ែត ផង​ព្រោះ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​បាន​សំដែង​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង​ដោយសារ លោក ង៉ោ ម៉េង​ជ្រួ​ន ព្រលែង​នូវ មន្ត្រី​ជំនិត​​ចំនួន ៣​នាក់ ដែល​ត្រូវ ចាត់តាំង​ឲ្យ​គាប​ជំរិត បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ លើ​ការស្នើសុំ​សេវា​​​សាធារណៈ ឬ​ឯកសារ​ផ្សេងៗ​និង​មិនដែល បាន​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​អ្វី​ជូន​ប្រជាពលរដ្ឋ ម្តងណា​ឡើយ គិតតែ​ពី​ការបង្កើត បក្ខពួកនិយម និង​ចាត់តាំង​មន្ត្រី​ជំនិតៗ របស់គាត់​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ គ្រប់​ទីកន្លែង​គ្រប់​រឿង​ទាំងអស់ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

poy pet

 

Leave a Reply

(*) Required, Your email will not be published