ខេត្តកំពង់ចាម ៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ច្រកអន្ដរជាតិត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្ដកំពង់ចាម ក្រោមការដឹកនាំរបស់លោក កើតរ៉ាស៊ី ទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបានបង្ខំឱ្យពួកគាត់បង់ប្រាក់ ចំនួន ១៥ដុល្លារអាមេរិកសម្រាប់អ្នក ដែលគ្មានលិខិតឆ្លងដែនហើយ មានធុរៈ ត្រូវធ្វើដំណើរទៅកាន់ ប្រទេសវៀតណាមដើម្បីព្យាបាល ជំងឺ និងពេលត្រឡប់មកវិញក៏ ត្រូវបង់ប្រាក់ចំនួន១៥ដុល្លារដែរ ។ពោលគឺសម្រាប់ប្រជាពលរដ្ឋ ដែលគ្មានលិខិតត្រូវចំណាយ ប្រាក់ក្នុងម្នាក់ៗចំនួន៣០ដុល្លារ ទាំងទៅទាំងមក ។ ដោយឡែក សម្រាប់អ្នកដែលមានលិខិតឆ្លង ដែនហើយត្រូវបង់ទៅមក១៥ ដុល្លារ ដែរមិនដឹងថា ការបង់ប្រាក់ របៀបនេះជាគោលការណ៍របស់ថ្នាក់លើ ឬក៏ត្រូវបង់ចូលជាថវិកាជាតិប៉ុន្មាននោះទេ ។ ប្រជាពល រដ្ឋបានឲ្យដឹងថា នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុងបានរក្សាទុក ក្រុមអ្នកគួកជេឲ្យនៅលាយឡំជា មួយដើម្បីឲ្យក្រុមអ្នកគួកជេ ទាំងនោះ ជួយរត់ការឯកសារ និងជាអ្នក ប្រមូលលុយយកទៅឱ្យមន្ដ្រីនគរ បាលអន្ដោប្រវេសន៍របស់លោក កើត រ៉ាស៊ី នៅពេលមានអ្នក ដំណើរឆ្លងកាត់ ឬក្រុមហ៊ុនដឹក ជញ្ជូនអ្នកដំណើរពឹងអាស្រ័យឱ្យ ជួយសម្រួលបែបបទកុំឱ្យយឺតយូរ ។ សម្រាប់ការបំពេញសាលា កបត្រឆ្លងដែនក៏មានការតម្រូវ ឱ្យបង់សេវាថ្លៃទឹកប៊ិចក្រៅផ្លូវ ការផងដែរ គឺលោក កើត រ៉ាស៊ី មិនដែលខ្វល់ពីការព្រមានរបស់ អង្គភាពប្រឆាំងអំពើពុករលួយ របស់លោក ឱម យ៉ិនទៀង ម្ដង ណាឡើយ ។
តាមរបៀបនេះលោក កើត រ៉ាស៊ី ប្រធាននគរ បាលអន្ដោប្រវេសន៍ប្រចាំច្រកព្រំ ដែនអន្ដរជាតិ ត្រញំងផ្លុង-ស្មាច់ នៃខេត្ដកំពង់ចាម ត្រូវបានគេ មើលឃើញថា កំពុងសុខស្រួល ក្នុងការប្រមូលលុយពីប្រជាពល រដ្ឋខ្មែរពេលធ្វើដំណើរទៅប្រទេស វៀតណាមយ៉ាងកាក់កបបំផុត ផ្ទុយពីគោលការណ៍ថ្នាក់លើ ព្រមទាំងបានឃុបឃិតឱ្យមានការហូរ ចូលទំនិញគេចពន្ធខុសច្បាប់យ៉ាង គំហុក ផងដែរជាមួយលោកវូវណ្ណាជាមេគយច្រកដែលធ្វើឲ្យ លោក កើត រ៉ាស៊ី មានលទ្ធភាពខ្ពស់ក្នុងការការពារនិងអភិ វឌ្ឍន៍មុខតំណែងគ្មានទីបញ្ចប់ ដោយសារគាត់មានលុយ និង មានការជួយជ្រោមជ្រែងពីសាច់ ញាតិរបស់គាត់ដែលសំបូរអំណាច នៅថ្នាក់លើ ។
ជាគោលការណ៍ថ្នាក់លើមិន បានតម្រូវឱ្យមន្ដ្រីនគរបាលអន្ដោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែន ណាមួយគាបជំរិតឱ្យប្រជាពល រដ្ឋខ្មែរបង់ប្រាក់សម្រាប់ការធ្វើ ដំណើរចាកចេញពីប្រទេសកម្ពុជា នោះទេ ប៉ុន្ដែលោក កើត រ៉ាស៊ី មិនយកចិត្ដ ទុកដាក់អនុវត្ដន៍តាមបទបញ្ជា របស់ថ្នាក់លើឡើយ ។ប្រជាពលរដ្ឋនិយាយថាលោក កើត រ៉ាស៊ី បានផ្ដល់ឱ កាសឱ្យមន្ដ្រីជំនិតរបស់គាត់ឈ្មោះ ជៀម ដារា ប្រធានបែបបទច្រក ទ្វារត្រញំងផ្លុង ធ្វើព្យុះភ្លៀងគ្រប់ បែបយ៉ាង ក្នុងការគាបសង្កត់ ជំរិតយកលុយពីប្រជាពលរដ្ឋ និងភ្ញៀវបរទេស ។
ក្រៅពីការប្រព្រឹត្ដអំពើពុករលួយលើការគាបជំរិតអ្នកដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាការយកសេវាមិនប្រក្រតី នោះ មន្ត្រីប៉ូលិសរបស់លោក កើត រ៉ាស៊ី ក៏មានជាប់ពាក់ព័ន្ធជា មួយការយកប្រាក់ក្រៅផ្លូវការពី រថយន្ដដែលដឹកទំនិញឆ្លងកាត់ ច្រកព្រំដែន ដោយគ្មានវិកយបត្រ ហើយក្នុងនោះសកម្មភាពដឹកជញ្ជូនទំនិញ មួយចំនួនដោយជ្រកក្រោមរូប ភាពទំនិញវិនិយោគ ដែលពន្ធ អាករជាបន្ទុករបស់រដ្ឋ តែធាតុ ពិតគឺជាប្រភេទទំនិញខុសច្បាប់ដែលអាច ឆ្លងកាត់ច្រកព្រំដែន ត្រញំងផ្លុង បានរលូនល្អបែបនេះ គេជឿជាក់ថា នគរបាលអន្ដោ ប្រវេសន៍របស់លោក កើត រ៉ាស៊ី ក៏អាចទទួលបានផលប្រយោជន៍ ផងដែរ ។ សូមបញ្ជាក់ដែរថាកាលពីដើមឆ្នាំ២០១៣គេឃើញមានមន្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិចុះទៅពិនិត្យដែរតែគ្មានអ្វីប្រែប្រួលនោះឡើយ៕