នាយករដ្ឋមន្ត្រី​ថៃ លោកស្រី Yingluck Shinawatra ចុះ​ព​និត្យ​មើល​ស្ថានភាព និង​សួរសុខទុក្ខ​ប្រជាជន​ដែល​រង​ការគំរាមកំហែង​ពី​ទឹកជំនន់​

, , Leave a comment

ប្រទេស​ថៃ ៖ ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី Yingluck Shinawatra បានបង្ហាញ​ពី​សកម្មភាព ក្នុង​ការចុះទៅ​ត្រួតពិនិត្យ​ដោយផ្ទាល់ នៅតាម​បណ្តា​ខេត្ត​នៃ​ប្រទេស​ថៃ ដែល​កំពុង​ត្រូវ​ជន់​លិច ក្នុងនោះ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ លោកស្រី​បានធ្វើ​ដំណើរ​ទៅដល់​ខេត្ត Si Sa Ket និង​ខេត្ត Ubon Ratchathani ដែល​សុទ្ធសឹងតែ​ជា​តំបន់​រង​ការព្រមាន​ថា នឹង​កើតមាន​ព្យុះសង្ឃរា វូ​ទីប​។​

yin (3)

​គួរ​បញ្ជាក់ថា ព្យុះ​វូ​ទីប​នេះ​បានធ្វើ​ឲ្យ​នាវា​នេសាទ​ពីរ​គ្រឿង​របស់​ចិន​លិច នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ជា​នាំ​ឲ្យ​បាត់​ខ្លួន​មនុស្ស​រាប់សិប​នាក់ កាល​ពេល​ថ្មី​កន្លងទៅៗ ហើយ​ព្យុះ​មួយ​នេះ​ក៏បាន​វាយប្រហារ​ប្រទេស​វៀតណាម​ទៀតផង កាលពី​យប់​ម្សិលមិញ ក្នុងនោះ មាន​មនុស្ស​ស្លាប់​៣​នាក់ របួស​២៦​នាក់ ហើយ​បាត់​ខ្លួន​ច្រើនជាង ៧០​នាក់​។​

yin (5)

​លោកស្រី យី​ង​ឡាក់ បាន​បន្តដំណើរ​ទៅកាន់​ខេត្ត​ទាំងពីរ​នេះ បន្ទាប់ពី​បាន​ទៅដល់​ខេត្ត Prachin Buri ដោយពេល​នោះ នាយករដ្ឋមន្ត្រី​ថៃ វ័យ​៤៦​ឆ្នាំ​រូបនេះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​កិច្ចការ​បង្ហូរទឹក ចេញពី​ខេត្ត​។ លោកស្រី យី​ង​ឡាក់ បានធ្វើ​ដំណើរ​ទៅ​ខេត្ត Si Sa Ket និង​ខេត្ត Ubon Ratchathani កាលពី​ម្សិលមិញ ដើម្បី​ត្រួត​ពិនិត្យមើល​ដំណើរការ​នៃ​ការ​ចែកចាយ​ជំនួយ​។​

yin (6)

​នាយកដ្ឋាន​គ្រប់គ្រង​និង​បង្កា​គ្រោះមហន្តរាយ​ជាតិ​របស់​ថៃ​បាន​ព្រមាន ថា ព្យុះសង្ឃរា វូ​ទីប​អាច​នឹង​វាយប្រហារ​ប្រទេស​ថៃ ហើយនឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ជាហេតុ​នាំ​ឲ្យ​ទឹកជំនន់​ស្ថិតក្នុង​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​។ ប្រភព​បាន​បន្តទៀតថា តំបន់​ដែល​ត្រូវ​រងគ្រោះ​គឺ​ស្ថិតក្នុង​ភាគ​ខាងជើង​ឆៀង​ខាងកើត និង​តំបន់​ភាគ​ខាងជើង ហើយ​ខេត្ត​ទាំងពីរ​ដែល​លោកស្រី យី​ង​ឡាក់ បាន​ទៅដល់ កាលពី​ម្សិលមិញ ក៏​ស្ថិត​ក្នុងចំណោម​ខេត្ត​ដែល​អាច​រងគ្រោះ​ផងដែរ​។​

yin (7)

​ប្រភព​បាន​បន្ថែមទៀត​ថា អស់​រយៈពេល​២​សប្តាហ៍​កន្លងទៅ ទឹកជំនន់​បាន​ជន់​លិច​ខេត្ត​ចំនួន​៣២ សម្លាប់​មនុស្ស​២២​នាក់ ហើយ​បំផ្លាញ​ផ្ទះ​១១៤០០​កន្លែង ផ្លូវ​៤២៦៥​ខ្សែ និង​ទំនប់​ចំនួន​៥១៥ ។ ស្ថានភាព​ទឹកជំនន់​ក្នុង​ពេលនេះ​ហាក់​មាន​សភាព​ធូរស្រាល​បន្តិច ក្នុង​ខេត្ត​ចំនួន​៧ បើទោះបីជា​ខេត្ត​ជាច្រើន​ត្រូវ​ប្រឈមមុខ​នឹង​ព្យុះសង្ឃរា វូ​ទីប ក៏ដោយ​។ គួររម្លឹកថា កាលពី​ឆ្នាំ​២០១១ មាន​មនុស្ស​ជាង​៨០០​នាក់​បាន​ស្លាប់ ដោយសារ​ទឹកជំនន់ នៅ​ប្រទេស​ថៃ​៕

   yin (4)  yin (2) yin (1)

 

Leave a Reply

(*) Required, Your email will not be published