ក្រុម​ចែក​គ្រឿងញៀន​ដ៏​សកម្ម សមត្ថកិច្ច​ទើប​បង្ក្រាបបាន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖  អ្នក​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប ខណៈដែល​គេ​កំពុងតែ​ចរាចរណ៍​គ្រឿងញៀន ។ ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០១ តុលា ២០១៣ នៅក្នុង​សណ្ឋាគារ​ម៉ូ​ឌេ​ន​ធីតា​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​មួយកញ្ចប់ កាំភ្លើងខ្លី​ម៉ាក​កា​៥៤​មួយ​ដើម និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយ ចំនួន ទៀត ។ ជនសង្ស័យ​ខាងលើ​១-​ឈ្មោះ ប៉ិច ប៊ុន​សេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ជា​មេខ្លោង ចំណែក​ស្រី​ស្នេហ៍​ឈ្មោះ នី ធីតា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល ។​

 

​លោក​ប៊​ន សំអាត បាន​បន្ដទៀតថា ក្រោយពី​ក្ដាប់បាន​មុខសញ្ញា នៃ​សកម្មភាព​ជួញដូរ និង​ចែកចាយ​រួចមក លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ ធ្វើការ​ស្រាវជ្រាវ រហូតដល់​ឃើញ​មុខសញ្ញា​ទាំងនេះ ហើយ​ឈានទៅដល់​ការឡោមព័ទ្ធ និង​ចាប់ខ្លួន​ពួកគេ​ទាំងពីរ​នាក់ នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ តែម្ដង នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣​នេះ ។​ ដោយមាន​កម្លាំង​សមត្ថកិច្ច បាន​ព្យាយាម​ស្វះស្វែង​រហូតដល់​ម៉ោង​៣​រសៀល​ថ្ងៃទី​០១ ខែកញ្ញា​នេះ សមត្ថកិច្ច​ឃាត់​បក្ខពួក ២​នាក់​បន្លែ​ម​ទៀត រួមជាមួយ​ម៉ូតូ​មួយគ្រឿង ផងដែរ ។​

ghh

​យ៉ាងណាក៏ដោយ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិនទាន់បាន​បញ្ជាក់​ពី​អត្ដ​សញ្ញាណ ជនសង្ស័យ​ទាំង​៤​នាក់ ខាងលើនេះ​នៅឡើយ​ទេ ដោយ​បច្ចុប្បន្ន​ពួកគេ​ទាំង​៤​នាក់ ស្ថិតក្រោម​ការសាកសួរ​នៅឡើយ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published