ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆេះ​រថយន្ត​មួយ​កំណាត់​មុខ សំណាង​គ្មាន​អ្នករបួស​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អគ្គីភ័យ​បាន​ត្របាក់​រថយន្ត​អស់​ផ្នែក​ខាងមុខ ខណៈដែល​បម្រុង​ត្រឡប់ទៅផ្ទះ​វិញ ។ ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃទី ​៣០ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ម្ចាស់​រថយន្ដ​ដែល​ឆេះ​នេះ​មានឈ្មោះ សុវណ្ណ ឌី ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ​ជាជាង​សំណង់​ម្នាក់ នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ជិះ​រថយន្ដ​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-5232 មិន​រងរបួស​អ្វី​នោះឡើយ ។​

 

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែង​កើត ហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ម្ចាស់​រថយន្ដ​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​កើត​ទៅ លិច​រួច​ក៏បាន​ចត​អែប​នៅ​ប្រប​ចិញ្ចើមផ្លូវ​ហើយ​ដើរ​ចូលទៅ​ហូប​ស៊ុប​នៅក្នុង​ហាង​យីហោ​ម្លប់​ដូង​ត្រជាក់​ចិ​ត្ដ ជាមួយ​មិ​ត្ដ​ភក្ដិ​និង​ក្រុម​គ្រូ​សារ​ហូប​រួច ហើយក៏​ជិះ​រថយន្ដ​វិលត្រឡប់​ទៅផ្ទះ​វិញ ។ ប៉ុន្ដែ​ពេល​កំពុង​បញ្ឆេះ​រថយន្ដ​ស្រាប់តែ​ឆ្លង ចរន្ដ​ភ្លើង​ឆេះ​ហុយ​ទ្រលោម​ផ្នែក​ខាងមុខ រថយន្ដ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ និង​សមត្ថកិច្ច​មូលដ្ឋាន​នាំគ្នា​យក​បំពង់ ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​អស់​ចំនួន ៤​បំពង់​និង​បាន​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ បាញ់​ទឹក​ជិត​អស់ ១ ឡាន​ផងដែរ​ទើប​ពន្លត់ បានតែ​សំណាងល្អ​ក្នុង​គ្រោះភ័យ​នោះ​មិន​បណ្ដាលឱ្យ​នរណាម្នាក់​រងរបួស​នោះឡើយ ។​

cam03104

​ដោយឡែក​រថយន្ដ​បាន​រង​ការខូចខាត អស់​ផ្នែក​ខាងមុខ​ទាំងស្រុង និង​ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ដ​បាន​យក​រថយន្ដ​នេះ​ទៅ​ជួសជុល​ខ្លួនឯង ៕

 

Leave a Reply

(*) Required, Your email will not be published