ប្រញាប់​ដឹក​ម៉ូយ បើកបរ​មិន​គោរព​ច្បាប់ ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ១៤

, , Leave a comment

​ខេត្តកណ្តាល ៖ យ៉ាងហោចណាស់​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​គាប​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្សល់ទុក​មនុស្ស​ប្រុស ស្រី ១៤ នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ខណៈដែល រថយន្ត​សាំង យ៉ុង​បើក​បោះពួយ​យ៉ាង​លឿន​បុក​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​១​តោន​កន្លះ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨ ស្ថិតក្នុង​ភូមិ​វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ។​

car (1)

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​សាំង​យ៉ុង​ផ្ទុក​អ្នកដំណើរ​ពេញ​បើក​បោះ ពួយ​ក្នុង​ល្បឿន​លឿន​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨ រថយន្ត​នេះ​បើកបរ​មិន​ប្រកាន់​ស្តាំ​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត កូរ៉េ​ហ៊ីយ៉ាន់ដាយ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត​កូរ៉េ​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​មនុស្ស​ប្រុស ស្រី​ដែល​ធ្វើដំណើរ​តាម​រថយន្ត​សាំង​យ៉ុង​បាន​ខ្ទាត​ចេញពី​រថយន្ត​របួស ធ្ងន់​៥​នាក់ និង​ស្រាល​៩​នាក់ ។​

car

​ក្រោយ​កើតហេតុ​អ្នករងរបួស​ធ្ងន់ និង​ស្រាល​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង​មួយចំនួនទៀត​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង ហើយ​សាកសព ត្រូវបាន​សមត្ថកិច្ចរ​ង់​ចាំ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​បាន​ប្រពៃណី ចំណែក​រថយន្ត​ទាំង ២ គ្រឿង​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​ចាត់ការ​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published