ស្វាគមន៍​ខែ​ថ្មី ប្តី​ចិត្តអប្រីយ៍ កាប់​ប្រពន្ធ កូន ដាច់​ក្បាល​

, , Leave a comment

​ខេត្តកំពង់ចាម ៖ អំពើ​ដ៏​សាហាវ យង់ឃ្នង​មួយ​បានកើត​ឡើង​គួរ​ឲ្យ​រន្ធ​ត់​នេះ ខណៈដែល​បុរស​ម្នា​ក់បាន​លើកដៃ​កាប់​កូនស្រី​ដាច់​ក្បាល និង​កាប់​ប្រព​ន្ឋ​ស្ទើរ​ដាច់​.​ក និង​ដាច់​ដៃ​ទាំងពីរដេកស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​វេទនា​បំផុត ។ ហេតុ​ការ​ណ៏​ដ៏​កម្រ​ជួប​និង​គួ​រ្យ​តក់ស្លុត​បំផុត​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ១១ និង ១៥ នាទី​ថ្ងៃត្រង់​ថ្ងៃទី​០១ តុលា​២០១៣ នៅក្នុង​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

kk

​ជនដៃដល់​នោះ​មានឈ្មោះ ឡាំង ពិសេស ហៅ សែ អាយុ ៤៨​ឆ្នាំ រីឯ​កូនស្រី​ដែល​ជន​កំណាច​ឫស្យា​រូបនេះ​កាប់​ដាច់​ក្បាល​ឈ្មោះ មួន ចិន្តា អាយុ ២០ ឆ្នាំ និង​ប្រព​ន្ឋ​ឈ្មោះ សេក ធូរ អាយុ ៤៧​ឆ្នាំ ត្រូវ​ប្តី​កាប់​ស្ទើរ​ដាច់​.​ក និង​ដាច់​ដៃ​ទាំងសង្ខាង ។​

2kiler 

​ប្រភពពី​លោក​អធិការនគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹងថា បន្ទាប់​បានទទួល​ដំណឹង​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ជាច្រើន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រាប់សិប​នាក់មក​ផ្ទះកើតហេតុ ដោយមាន​ប្រជាពលរដ្ឋ​ជាច្រើន នាក់​បាន​ឡោម​ព័​ទ្ឋ​ជន​កំណាច​មិន​ឲ្យ​ចេញពីផ្ទះ​កើតហេតុ ។​

2kiler (1)

​ប្រភព​ដដែល​បាន​ទៀតថា ក្នុង​ហេតុ​ការ​ណ៏​នោះ​លោក​អធិការ​ស្រុក​បាន​បញ្ចុះបញ្ចូល​ជនដៃដល់​ឲ្យ​ចុះមក​ដី​តែ​ជន​កំណាច​នេះ​មិន​ព្រម បែរជា​ទៅ​កាប់​ដៃ​ប្រព​ន្ឋ​ទាំងសងខាង​ខណៈ​ប្រព​ន្ឋ​បាន​ស្លាប់​ហើយ​នោះ យកមក​ព្យួរ​បង្ហាញ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ចោមរោម​មើល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទប់​កំហឹង​មិនបាន​ក៏​នាំគ្នា​គប់​ដុំថ្ម​ចូលក្នុង​ផ្ទះ​បណ្តាល​ឲ្យ​ជន​កំណាច​ជា​ប្តី​នោះ​ដួល ហើយ​ប្រជាពលរដ្ឋ​ក៏​សម្រុក​គប់​ដុំថ្ម និង​ខ្លះ​ចូល​វាយ​ទាត់​ធាក់​នៅមុខ​ផ្ទះ​​ស្លាប់​តែម្តង ។​ ​ប្តី​-​ប្រព​ន្ឋ​ខាងលើនេះ បាន​រួមរស់​ជាមួយគ្នា​៧-៨​ឆ្នាំ​មកហើយ ហើយ​កូនស្រី​ដែល​ស្លាប់​នោះ​ជា​កូន​ប្តី​មុន ៕

2kiler (2)

 

Leave a Reply

(*) Required, Your email will not be published