និយាយ​មិនត្រូវ​គ្នា វាយ​មួយ​ប៉្រាវ ផ្អើល​ភ្ញៀវ​ទេសចរណ៍​ទាំង​ល្ងាច​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ភាព​គ្មាន​កា​រអា​ធ្រា​ស្រ័យ​ចំពោះ​គ្នា បាន​បង្ក​ជា​អំពើហិង្សា ខណៈដែល​ជនបរទេស​មួយក្រុម​បាន​ជិះ​ម៉ូតូ​ទឹក ហើយ​មិន​បង់ប្រាក់ ។ ហេតុការណ៍​ឈ្លោះប្រកែក​គ្នា​ជាមួយ​ក្រុម​ម៉ូតូ​ទឹក និង​ភ្ញៀវ​ទេសចរណ៍​បរទេសមួយ​ក្រុម បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​នៅលើ​កំណាត់​ឆ្នេរសមុទ្រ​អូរ​ឈើទាល ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣០​នាទី ល្ងាច​ថ្ងៃទី​៣០ កញ្ញា ២០១៣ នៅ​ចំណុច​រូបសំណាក់​ត្រី​ដូ​ហ្វី​ន ស្ថិតក្នុង​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

01-oct (1)

​ជនបរទេស​ដែល​ជាប់ចោទ​ពីបទ​ប្រើ​អំពើហិង្សា​នេះ មានឈ្មោះ Taipari Taikato ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជា​អ្នក​ទេសចរណ៍​បាន​ទាស់សម្តី​គ្នា​ជាមួយ​ក្រុម​ម៉ូតូ​ទឹក បង្ក​ឲ្យ​ភាគី​ខ្មែរ​រងរបួស​ចំនួន ៣ នាក់ ។ ជនរងគ្រោះ​ទាំង ៣​នាក់ មានឈ្មោះ ១- ម​ស់ វណ្ណា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ម្ចាស់​ម៉ូតូ​ទឹក (​ត្រូវ ១​ដៃ ចំ​មុខ​) ២- ផល សុភ័ក្ត្រ ភេទ​ប្រុស អាយុ ២២​ឆ្នាំ កម្មករ (​ត្រូវ ១​ដៃ ចំ​ថ្ងាស​) ៣- ឃ្លោក ឌឿ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ម្ចាស់​ម៉ូតូ​ទឹក (​រងរបួស​បាក់ធ្មេញ​ចំនួន ១ បែ​ល​បបូរមាត់​) អ្នក​ទាំង​៣ មាន​ទីលំនៅ​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

01-oct

​បើ​យោងតាម​ការសាកសួរ​រ​បស់​សមត្ថកិច្ច​ទៅលើ​ភាគី​ជនបរទេស​បាន​ឆ្លើយថា រូបគេ​ពិតជា​បាន​វាយ​ទៅលើ​ភាគី​ខ្មែរ​ពិតមែន ព្រោះតែ​ភាគី​ខ្មែរ​ជា​ម្ចាស់​ម៉ូតូ​ទឹក​តាម​រករឿង​ពួគគាត់​ដោយ​ក្នុង​ដៃ​មាន​ដំបង និង​ពូថៅ បន្ទាប់ពី​រូបគាត់​មានការ​ទាស់សម្តី​គ្នា​រឿង ភាគី​ម៉ូតូ​ទឹក​ហៅ​គាត់​ឲ្យ​ចូល​មុន​ម៉ោង​កំណត់ ។ ចំណែក​ភាគី​រងគ្រោះ​ក្រុម​ម៉ូតូ​ទឹកបាន​អះអាងថា ការ​ទាស់សម្តី​គ្នា​នេះ គឺ​កើតឡើង​ដោយសារ​ជនបរទេស​ម្នាក់​ក្នុងចំណោម ៦​នាក់ ជិះ​ម៉ូតូ​ពុំ​ព្រម​ឲ្យ​លុយ​ទើប​ឈានដល់​ការ​ប្រកែក​គ្នា និង​បាន​រុញ​គ្នា​ទៅវិញទៅមក ហើយក៏​ត្រូវ​ជនបរទេស​ម្នាក់​ក្នុងចំណោម ៦ នាក់​នោះបាន​ដាល់​ពួគគាត់​បណ្តាល​ឲ្យ​ម្នាក់​បាក់ធ្មេញ​បែក​បបូរមាត់ ម្នាក់​ពកថ្ងាស និង​ម្នាក់​ត្រូវ​មួយ​ដៃ​កណ្តាល​មុខ ។​

 

​បច្ចុប្បន្ន​ជន​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ហិង្សា​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​សាកសួរ​ព័ត៌មាន​បន្ថែម ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published