ប្រើ​ស្ទៃ​យ៍​ថ្មី ក្លែងភេទ​ ពាក់​សក់​ដូច​មនុស្ស​ស្រី លួច​រ៉ឺម៉ក់ ម្ចាស់​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ការប្រើប្រាស់​នូវ​ជំនាញ​ផ្សេងៗ របស់​ក្រុមចោរ​តាម​ការច្នៃប្រឌិត ដើម្បី​បំពេញ​មហិច្ឆតា​របស់ តួយ៉ាង​ជនសង្ស័យ​ក្លែងភេទ​ម្នាក់​ពាក់​សក់​ដូច​មនុស្ស​ស្រី ធ្វើ​សកម្មភាព​លួច​រ៉ឺម៉ក​ម៉ូតូ​បានសម្រេច តែ​ត្រូវបាន​ម្ចាស់​រ៉ឺម៉ក​តាម​ទាន់​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​រួមជាមួយ​វត្ថុតាង​មួយចំនួន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១ តុលា ២០១៣ ស្ថិតនៅ​ផ្ទះជួល​ដើម​ខ្វិត ក្នុង​សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

 

​ប្រភព​ម្ចាស់​រ៉ឺម៉ក​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​កើតហេតុ​ខាងលើ​គាត់​ភ្ញាក់​ពី​ដំណេក​ទៅ​បត់ជើងតូច ស្រាប់តែ​បាត់​រ៉ឺម៉ក​ម៉ូតូ​របស់គាត់​ដែល​ចាក់សោ​ទុក​ពីមុខ​ផ្ទះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល គាត់​ដើរ​តាមរក​ទាំងយប់​រហូត​ដល់​ម៉ោង ៥ ទៀបភ្លឺ ទើប​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​កំពុងបើក​រ៉ឺម៉ក​ម៉ូតូ​របស់គាត់​នៅ​ចំណុច​ផ្លូវលំ​ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ទើប​ឃាត់ខ្លួន​បានតែ​ម្តង ។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ​យូ សុផាត អាយុ ២១ ឆ្នាំ ជា​កម្មករសំណង់ ស្នាក់​នៅផ្ទះ​លេខ​១០៥ ផ្លូវជាតិ​លេខ​៥ សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ចំណែក​ម្ចាស់​រ៉ឺម៉ក​ឈ្មោះ​សាយ គឹម​សាន អាយុ ៣៤ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ សង្កាត់​ខាងលើ​។

 

fack

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ ម្ចាស់​រ៉ឺម៉ក​បាន​ផ្តល់ដំណឹង​ជូន​សម្ថ​កិច្ច ដើម្បី​នាំ​ជន​នោះ​ទៅ​អធិការដ្ឋាន និង​ចាត់​ទៅតាម​ផ្លូវច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published