គន្លឹះ​យល់ដឹង​ពី​វិធី​ធ្វើ​ឲ្យ​ភ្នែក​មើលទៅ​ធំ​ជាង​មុន​

, , Leave a comment

​ចំណេះដឹង ៖ អ្នកណា​ក៏​ចង់បាន​ភ្នែក​ធំ​ស្រលះ គួរអោយ​ទាក់ទាញ​ដែរ ប៉ុន្តែ​ធម្មជាតិ​តាក់តែង​មក​មិន​តម្រូវអោយមាន​ភាពល្អ​ឥតខ្ចោះ គ្រប់កន្លែង​ឡើយ​។ ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​ស្អាត យើង​ត្រូវ​ចេះ​មានគំនិត​កែច្នៃ​។ ប្រសិនបើ​អ្នក​ចង់បាន​ភ្នែក​ធំ​ជាង​មុន ខាងក្រោម​នេះ​ជា​វិធី​សាមញ្ញ និង​ងាយស្រួល​ជាទីបំផុត​៖

2_100516162853_1

១. តម្រឹម​ចិញ្ចើម​៖ ចិញ្ចើម មាន​ឥ​ទ្ឋិ​ពល​លើ​ភ្នែក​របស់​អ្នក​។ ទំរង់​ចិញ្ចើម​អាចធ្វើអោយ​អ្នកមាន​ទំរង់ ភ្នែក និង​មុខ​ប្លែក​បាន​។ តម្រឹម​ចិញ្ចើម​ដោយ​ការដកចេញ ឬ​កោរ​ចេញ​រោមចិញ្ចើម​ណា​ដែល​ដុះ​ខុស​ទំរង់ និង​មើលទៅ​រញ៉េរញ៉ៃ ធ្វើឲ្យ​បង្កើន​ការចាប់​អារ​ម្ម​ណ៏​ដល់​ភ្នែក​។ ប៉ុន្តែ​សូមកុំ​ច្រ​លំ​ថា ចិញ្ចើម​តូច ធ្វើអោយឃើញ​ភ្នែក​ធំ អោយសោះ​។

 

២.​កុំ​ឲ្យ​ភ្នែក​ហើម និង​ស្លក់​៖ ក​ហើម​ស្លក់​ក្រោម​ភ្នែក ធ្វើអោយ​ភ្នែក​មើលទៅ​ឃើញ​តូច ឬ​លឹប​ជាង​ធម្មតា​។ អ្នក​គួរ​៖
-​គេង​អោយបាន​គ្រប់គ្រាន់​
-​លុបមុខ​នឹង​ទឹក​ត្រជាក់​
-​ដាក់​កញ្ចប់​តែ​ប្រើ​ហើយ ត្រជាក់​លើ​ភ្នែក​ដើម្បី​បន្តឹង​ស្បែក​ភ្នែក ឬ​ប្រើ​ចំនិត​ត្រសក់​ត្រជាក់​ដាក់​គ្រប​លើ​ភ្នែក ក៏បាន​
-​កុំ​បរិភោគ​ប្រៃ​ពេក ព្រោះ​ជាតិ​ប្រៃ​ច្រើន បឺត​យកជាតិ​ទឹក​អស់ និង​ធ្វើអោយ​ភ្នែក​ហើមប៉ោង​
-​ហាត់​កីឡា​ដើម្បី​បង្កើន​ចលនា​ឈាម​។

 

៣.​ធ្វើ​ឲ្យ​រោមភ្នែក​វែង​ជាង​មុន​
-​ពត់​រោមភ្នែក​
-​លាប​ម៉ា​ស្កា​រ៉ា​
-​បិត​រោមភ្នែក​សិប្ប​និមិត្ត​។

 

៤.​កុំ​គូរ eyeliner ភ្នែក​ជុំវិញ​ភ្នែក​ ៖ ការ​គូរ eyeliner ភ្នែក​ជុំវិញ​ភ្នែក​ធ្វើអោយ​ភ្នែក​តូច​ជាង​មុន​។ បើ​គូរ គួរ​គូរ​លើ​រោមភ្នែក​ខាងក្រោម មិនមែន​លើ​រឹម​ភ្នែក​ទេ ហើយ​កុំ​គូរ​ដល់​គល់​ភ្នែក​អោយសោះ​។ គួរប្រើ eyeliner ពណ៌​ស គូរ​ម្តុំ​គល់​ភ្នែក​ដើម្បីអោយ​ឃើញ​ភ្នែក​ធំ និង​ស្រស់ថ្លា​។

 

៥. គូរ eyeliner ហួស​កន្ទុយភ្នែក​បន្តិច​ ៖ គួរ​គូរ​ឡើងលើ​បន្តិច ដើម្បី​បន្លំ​នឹង រោមភ្នែក មើលទៅ​ឃើញ​ភ្នែក​ធំ​ជាង​មុន តែ​កុំ​គូរ​ជ្រុល​ពេក​។ ការ​គូរ eyeliner បានក្លាយ​ជាការ​ពេញនិយម​យ៉ាងខ្លាំង​សម្រាប់​យុវវ័យ​បច្ចុប្បន្ន​៕

cute-girl-wallpaper-hd

 

Leave a Reply

(*) Required, Your email will not be published