បុរស​ម្នាក់​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្ត​គ្នា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បានទទួល​ង​របួសធ្ងន់ ខណៈដែល​រថយន្ត​ម៊ី​ស៊ុយ​មី​ស៊ី ១​គ្រឿង​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ីយ៉ាន់ដាយ ១​គ្រឿង ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ហើយ​រថយន្ត​ម៊ី​ស៊ុយ​មី​ស៊ី​បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម ១ គ្រឿង​ទៀត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្ត​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ៣០​នាទី ល្ងាច​ថ្ងៃទី​៣០ កញ្ញា ២០១៣ នៅ​ចំណុច​ក្បែរ​សាលាសង្កាត់​ភ្លើង​ឆេះ​រទេះ ស្ថិតក្នុង​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

155 (1)

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ម៊ី​ស៊ុយ​មី​ស៊ី ១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ឆ​-9763 ភព​2 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ជ្រុល​ល្បឿន​ទៅបុក​រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ីយ៉ាន់ដាយ ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5037 ដែល​បើក​ច្រាសទិស​គ្នា ចំ​ធុងសាំង​ពេញទំហឹង ហើយ​បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម​C125 ពណ៌​ខ្មៅ ១​គ្រឿង​ទៀត ជិះ​ដោយ​បុរស​ម្នាក់​ឈ្មោះ សឿង សានិ​ត អាយុ ៤២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​គាប​ជាប់​ក្រោម​រថយន្ត​អូស​ធ្លាក់​ផ្លូវ ។

155

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​នាំយក​រថយន្ត​រួមទាំង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published