ប្លន់​រថយន្តឈ្នួល​បានសម្រេច​បាញ់​ម្ចាស់​របួសធ្ងន់​

, , Leave a comment

ខេត្ត​​កំពង់ចាម​ ៖ កាលពី​វេលា​ម៉ោង ប្រមាណ ជិត​៩​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​មាន​ករណី​​ប្លន់ ប្រដាប់អាវុធ​មួយ បាន​កើតឡើង​នៅក្នុង​ទឹកដី ស្រុក​ចំការលើ​ដោយ ជនសង្ស័យ​បាន​បាញ់​អ្នកបើក រថយន្តឈ្នួល ម៉ាក​កា​ម៉ា​រី បា​ឡែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2W-0410 ខណៈ ជន​​ប្រដាប់អាវុធ​ម្នាក់ បាន​ជួល​ម៉ៅ​រថយន្ត​អ្នករត់​តាក់ស៊ី​នោះ​ជិះ​ពី​រាជធានី​ភ្នំពេញ ក្នុងទិសដៅ​ទៅកាន់​ខេត្តសៀមរាប លុះ​មកដល់​ត្រង់ចំណុច ចំការកៅស៊ូ ភូមិ​កើត​ថ្មី​ក្នុងភូមិ​ស្រែប្រាំង ឃុំ​តា​ប្រុក ស្រុក​ចំការលើ ជនប្រដាប់អាវុធ​នោះ បាន​ដក​កាំភ្លើងខ្លី ១​ដើម បាញ់​ប្លន់​ម្ចាស់​រថយន្ត បណ្តាល​ឲ្យ​ត្រូវ​ចំពោះ និង​ដៃ​ខាងស្តាំ របួសធ្ងន់ រួច​ជនសង្ស័យ​បើករថយន្ត​គេចខ្លួនបាត់ ។​

 

​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល ស្រុក​ចំការលើ និង​កម្លាំង​សមត្ថកិច្ច ស្រុក​បារាយ ខេត្តកំពង់ធំ បាននិងកំពុង​ដេញតាម ជនសង្ស័យ​ម្នាក់​នោះ​ដែល​ប្លន់​បាញ់សម្លាប់​ជនរងគ្រោះ​​មកដល់ពេលនេះ​មិនទាន់​ប​ង្ក្រ​ប​បានឡើយ​។​ ​មន្ត្រីនគរបាល​ស្រុក​ចំការលើ​ដែល​ចូលរួម​បង្ក្រាប​នោះ បាន​ថ្លែង​ឲ្យ​ដឹងថា នៅមុន​ពេល​កើត​ ​ហេតុ​ជនសង្ស័យ​បាន​ជួល រថយន្ត​របស់​ជនរ​ង​គ្រោ ពី​ភ្នំពេញ ឆ្ពោះទៅ​ក្រុង​សួង ខេត្តកំពង់ចាម ប៉ុន្តែ​ពេលមកដល់ ស្រុក​ចំការលើ ជនសង្ស័យ​បាន​ប្រាប់​អ្នកបើករថយន្ត​ថា មានការ​សំខាន់ នៅ​ខេត្តសៀមរាប ដូច្នេះ​ឲ្យ អ្នកបើករថយន្ត ធ្វើដំណើរ​ទៅ ខេត្តសៀមរាប​វិញ ដោយ​ធ្វើដំណើរ​ ​ឆ្លងកាត់​ភូមិ​តា​ប្រុក​ឃុំ​តា​ប្រុក​ស្រុក​ចំការលើ​នេះឯង​។​ខណៈ​រថយន្ត​ជនរងគ្រោះ​ដឹក​ជន​​សង្ស័យ​បានធ្វើ​ដំណើរ​ដល់​ចំការកៅស៊ូ ដែលជា​កន្លែង​ស្ងាត់ ស្រាប់តែ​ជនសង្ស័យ ប្រាប់​អ្នក​​បើករថយន្ត​ឈប់ ដើម្បី​ឈឺ​នោម ហើយ​ពួកគេ​ទាំងពីរ​នាក់ បាន​ឈរ​ឈឺ​នោម​ដូចគ្នា​។

kc

ក្រោយ​​នោម​រួចហើយជនសង្ស័យ​បាន​រត់ មក​ចូល​បើករថយន្ត តែ​ត្រូវ​ម្ចាស់​រថយន្ត មក​ប្រតាយប្រតប់ ជាហេតុ​នាំ​ឲ្យ ជនសង្ស័យ​បាញ់ ប្រហារ​តែម្តង បណ្តាល​ឲ្យ​រង របួសធ្ងន់​ចំពោះ  រួច​ជនសង្ស័យ​បើករថយន្ត​គេចខ្លួនបាត់​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​បញ្ជា​កម្លាំង​ក្រោម​ឱវាទ​តាម​ប្រមាញ់​ចោរប្លន់​រថយន្ត​ខាងលើ​បន្ទាប់ពី​មាន​​ករណី​ប្លន់​រថយន្ត​ខាងលើនេះ​៕

 

Leave a Reply

(*) Required, Your email will not be published