ស្លាប់ ៨៥ នាក់ នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ក្នុងការ​វាយប្រហារ​រប​ស់​ក្រុម​មូស្លីម​បណ្តាញ​អាល់​កៃ​ដា​

, , Leave a comment

​ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ យ៉ាងហោចណាស់​មនុស្ស ៨៥ នាក់​ត្រូវបាន​ស្លាប់ ក្នុងការ​វាយប្រហារ ៥ ថ្ងៃ​ដោយ​ក្រុម​មូស្លីម​បណ្តាញ​អាល់​កៃ​ដា ទៅលើ​ហ្វូង​និស្សិត និង​របួស​ជាច្រើន​នាក់រាប់ទាំង​ការវាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង​ទៅលើ​អន្តេវាសិកដ្ឋាន​និស្សិត កសិកម្ម​កាលពី​ថ្ងៃអាទិត្យ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ lubpak.com​ក្នុងស្រុក​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​

 

ni (3)

ការវាយប្រហារ​ចុងក្រោយ​កាលពី​ថ្ងៃអាទិត្យ​បាន​បណ្តាល​ឲ្យ​និស្សិត​ដែល​កំពុង លង់លក់​ក្នុង​ដំណេក​ចំនួន​៤៧​នាក់​ស្លាប់ និង​ជាច្រើន​នាក់​បាន​រងរបួស​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​ភាគច្រើន​នៃ​ពួកគេ​មាន​អាយុ​ពី​១៨ ទៅ​២២​ឆ្នាំ​។ សាកសព​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។​

ni (2)

នៅក្នុង​ថ្ងៃ​ដដែល​នោះ ប៉ូលិស​ចំនួន​១១​នាក់​បាន​ស្លាប់ និង​របួស​មួយចំនួន ក្នុង​ហេតុការណ៍ វាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង​នៅ​ភូមិ​កាន់​ដូ​ណា ផងដែរ​៕

 

Leave a Reply

(*) Required, Your email will not be published