បាន​ចំណី​ឆ្ងាញ់​ចែកគ្នា​ឆី មួយ​រាត្រី​ជាប់គុក​ទាំងពីរ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ត្រូវ​ក្រុមគ្រួសារ​នារី​រងគ្រោះ​ម្នាក់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​ការប្រើ​ល្បិច​បបួល​នារី​រងគ្រោះ​ទៅ​សារ​សង​គ្នា នៅ​គម្ពោត​ព្រៃ​ស្ងាត់ ហើយ​លួង​លោមនាង​រំលោភ បានសម្រេច​ម្តង ហើយ​ហៅ​មិត្តភក្តិ របស់គេ​មក​រំលោភ​បានសម្រេច​ទៀត ហើយ​នាំគ្នា​គេចខ្លួនបាត់ ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី វេលា​ម៉ោង ៩ និង ១០ នាទី ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធាន​ភ្នំពេញ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា នារី​រងគ្រោះ​អាយុ ១៥ ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ​រស់នៅ ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ ចំណែកឯ​ជនសង្ស័យ​វិញ មាន​គ្នា​២​នាក់ ទី​១​ឈ្មោះ នឿន ខេ​ម ហៅ​វណ្ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ទី​២​ឈ្មោះ ប្រាក់ ជី​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ អ្នក​ទាំងពីរ​មានមុខរ​បរជាក​ម្មក​រ​រោងចក្រ រស់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ ជាមួយ​ជនរងគ្រោះ ។​

2+1

​បើ​យោងតាម​ជនសង្ស័យ​ឈ្មោះ វណ្ណា វិញ​បាន​ឲ្យ​ដឹងថា រូបគេ​ពុំបាន​ចាប់រំលោភ នាង​នោះទេ គឺ​ពួកគេ​ទាំងពីរ នាក់​ស្រឡាញ់គ្នា ដោយមាន ទំនាក់ទំនង នឹង​គ្នា​អស់​រយៈពេល​៧​ខែ មកហើយ ហើយ​ការ​រួមរក្ស​នេះ ក៏​មិនមែនជា​ការចាប់​បង្ខំ​ដែរ គឺ​ដោយ​ការស្ម័គ្រចិត្ត ។ តែ​ទោះបីជា​យ៉ាង ក៏ដោយ​នគរបាល​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំងពីរ ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ តាមផ្លូវ​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published