នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ត្រួតពិនិត្យ​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់​

, , Leave a comment

​ប្រទេស​ថៃ ៖ នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី Yingluck Shinawatra បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម ទៅ​ត្រួត​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្ត Prachin Buri ដោយផ្ទាល់ កាលពី​ម្សិលមិញ​។​ ខណៈ​កំពុង​ចុះទៅ​មើល​ផ្ទាល់​នូវ​ទ្វារ​បង្ហូរទឹក ក្នុងស្រុក Kabin Buri នៃ​ខេត្ត Prachin Buri កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នោះ លោកស្រី យី​ង​ឡាក់ បាន​បញ្ជា​ឲ្យ​ក្រុមមន្ត្រី​ទាំង​អស់ព​ន្លឿ​ន​សកម្មភាព​បង្ហូរទឹក ចេញពី​ខេត្ត​ចូលទៅក្នុង​ទន្លេ​នៅក្បែរៗ​នោះ​។ លោកស្រី​ថែមទាំង​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្នុង​តំបន់​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ទៀតផង​។​

yinluk (2)

មាន​មនុស្ស​៩​នាក់​ហើយ ដែល​បាន​ស្លាប់ ដោយសារតែ​បញ្ហា​គ្រោះទឹកជំនន់​នៅ តំបន់​ភាគ​ខាងជើង ឆៀង​ខាងកើត និង​ភាគ​កណ្តាល​នៃ​ប្រទេស​ថៃ ចាប់តាំងពី​រដូវវស្សា​បាន​ឈានចូល​មកដល់ ក្នុង​ឆ្នាំ​២០១៣​នេះ​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាង​២​លាន​១​សែន​នាក់​ផ្សេងទៀត​កំពុង​រង​ផលប៉ះពាល់​៕

yinluk (5) yinluk yinluk (1)  yinluk (3) yinluk (4)

 

Leave a Reply

(*) Required, Your email will not be published