ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម បញ្ជូនទៅ​តុលាការ​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ច្បារអំពៅ​ទី​២ ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ពួកគេ​កំពុង​ចរាចរណ៍​គ្រឿងញៀន ។ ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលាម៉ោង ៣ និង ៣០ នាទី​ទៀបភ្លឺ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ ។​

 

​ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ សម វណ្ណា​រ៉េត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ​លីឈើ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដើម​ចាន់ និង​ម្នាក់ ទៀត​ឈ្មោះ ម៉ៅ ចាន់នី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជា​កម្មករ​ផ្សារ​ច្បារអំពៅ​ស្នាក់នៅ ផ្ទះជួល ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ ២ ខណ្ឌមានជ័យ ។ ក្នុងការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ម៉ា​ទឹកកក​៣២​កញ្ចប់ និង​ប្រាក់រៀល​មួយចំនួន​។​

 

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹងថា មុនពេល​ចាប់ខ្លួន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ក៏​ជួប​មុខសញ្ញា​គួរឱ្យ​សង្ស័យ​ម្នាក់ ឈ្មោះ ម៉ៅ ចាន់នី និង​ពិនិត្យ​រកឃើញ ថ្នាំញៀន​១​កញ្ចប់ ។ បន្ទាប់មក​សមត្ថកិច្ច បន្ដ​ស្រាវជ្រាវ​ការចាប់ខ្លួន​បក្ខពួក​ជ​ន សង្ស័យ​ម្នាក់ទៀត មានឈ្មោះ សម វណ្ណា​រ៉េត រកឃើញ​ថ្នាំ ញៀន​៣១​កញ្ចប់ និង​លុយ​រៀល​មួយចំនួន​រួចហើយ​ធ្វើការ​ឃាត់ខ្លួន​តែម្ដង ។

yama 2

​ជនសង្ស័យ​ទាំងពីរ​នាក់​សមត្ថកិច្ច​ប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ហើយ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published