បញ្ជូន​ខ្លួន​ជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទៅកាន់​តុលាការ​

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ ជនសង្ស័យ ៣ នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ទៅកាន់​តុលាការ​នា​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣ ចាត់ការ​តាម​នីតិវិធី ។​ករណី​ឃាត់ខ្លួន​នគរបាល​ប្រឆាំង​គ្រឿងញៀន​ជន​ទាំង ៣ នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣​នៅ មុខផ្ទះ​សំណាក់​ដឺ​វើ​ល​ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ដ​បាត់ដំបង ។​

 

​យោងតាម​សម្តី លោក ខៀវ ឈឿត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្ដីទី​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ជា​ជនជាតិខ្មែរ​អ៊ីស្លាម មានឈ្មោះ ១​ឈ្មោះ សារី ហា​ហ្វី​ស ហៅ ហ្វី អាយុ ១៩ ឆ្នាំ ទី​២​ឈ្មោះ អ៊ី​ត សា​លីម អាយុ ១៨ ឆ្នាំ អ្នក​ទាំង​២ មាន​ទីលំនៅ ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ទី​៣​ឈ្មោះ​សេន​រ៉ូ​ហ្សា​ត់​អាយុ ២០ ឆ្នាំ មាន​ទីលំនៅ ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាង​ដែល​ដកហូត​មាន​ថ្នាំញៀន​ម៉ា​ទឹកកក​២​ថង់​តូច​ស្មើ​១,១៩ ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន ១​ថង់​សម្រាប់​ច្រកថ្នាំ​មួយចំនួន​និង សម្ភារ​ប្រើប្រាស់​ជក់​ផងដែរ ។​

023

​ក្រោយពី​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​ទាំង ៣ រូ​ចមក សមត្ថកិច្ច​បាន កសាង​សំណុំរឿង រួមទាំង​ថ្នាំញៀន ម៉ា​ទឹកកក​២​ថង់​តូច និង​សម្ភារ​ប្រើ ប្រាស់​បញ្ជូន​ទៅកាន់ តុលាការ​នា​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣​ចាត់ការ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published