ឆក់​ទូរស័ព្ទ​បានសម្រេច​ អរភ្លេច​មើលមុខ​បុក​គូថ​ឡាន ជាប់​ខ្នោះ​ប៉ូលីស​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក ខណៈដែល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូ​ន ពី​អ្នកដំណើរ​បានសម្រេចហើយ​ជិះ​ម៉ូតូ​គេច​ទៅបុក​គូទ​រថយន្ត​ដួល ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ជាប់​តែម្តង​។ ហេតុការណ៍​នេះ​បាន​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី​ល្ងាច ថ្ងៃទី​២៩ ខែ កញ្ញា ឆ្នាំ ២០១៣ នៅ តាម​បណ្តោយ​ផ្លូវ​លេខ​១៨៣ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។

 

​ជនសង្ស័យ​ទាំងពីរ នាក់ ម្នាក់​ឈ្មោះ​ហ៊ី សុធា អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ម្នាក់ទៀត​តុ​ប មិនា ហៅ​ម៉ៅ អាយុ​២៤​ឆ្នាំ ស្នាក់នៅ​សំណង់​សូ​ណី ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន យុវជន​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​លឿង​លា​យស​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ពី​យុវជន​ម្នាក់​ឈ្មោះ​រស់ ចាន់​សុធា អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈ​ម្ចាស់​ទូរស័ព្ទ​កំពុងនិយាយ​ទូរស័ព្ទ​បណ្តើរ​ជិះ​ម៉ូតូ​បណ្តើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨៣ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន បានសម្រេច​ហើយ ព្យាយាម​ជិះ​រត់គេច​បាន​បន្តិច ក៏ត្រូវ​ម្ចាស់​ទូរស័ព្ទ​ជិះ​ម៉ូតូ​បុក​ដួល ស្របពេល​នឹង​ជនសង្ស័យ​ទាំង​២​នាក់ បម្រុង​បុក​គូទ​រថយន្ត​អ្នកដំណើរ​។​

1-5396

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ចំណែក​ទូរស័ព្ទដៃ ត្រូវបាន​ដកហូត​ប្រគល់ឱ្យ​ម្ចាស់​វិញ​៕

 

Leave a Reply

(*) Required, Your email will not be published