ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​បណ្តឹង​ម្ចាស់ផ្ទះ ករណី​លួច​ទ្រព្យសម្បត្តិ ទៅ​សាលាដំបូង​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង តាម​បណ្តឹង​របស់​ម្ចាស់ផ្ទះ​ថា​បាន​លបចូល​ក្នុងផ្ទះ​បំណង​លួច​ទ្រព្យ សម្បត្តិ​កាលពី​វេលា​ម៉ោង ១១ និង ៣០​ទី​យប់ ថ្ងៃទី​២៨ ខែ កញ្ញា ឆ្នាំ ២០១៣ ។ ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ​២០១៣ នៅ​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ។

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ជនសង្ស័យ​រូបនេះ​ឈ្មោះ ផាន់ ខេមរា ហៅ​ឆ្លូញ អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង តែ​បានមក​ស្នាក់នៅ​ក្នុងភូមិ​ខាងលើ ។ នៅ​យប់​ថ្ងៃកើតហេតុ  ជននេះ​បាន​លួច​ឆ្កឹះ​គន្លឹះទ្វារ​ផ្ទះ​របស់​ឈ្មោះ ស៊ិន សំបាន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ នៅក្នុង​ភូមិ​ត្រពាំង​ចិ​ក្សា ហើយ​ចូលទៅ​ក្នុងផ្ទះ​បំណង​លួច​យក​ទ្រព្យសម្បត្តិ តែ​ពេលនោះ​ម្ចាស់ផ្ទះ​ដឹង​ទាន់​បើកភ្លើង​មើល ឃើញ​ឈ្មោះ​នេះ​រត់ចេញ​ទៅវិញ ក៏​ស្រែក​ឆោឡោឡើង​ផ្អើល​ដល់​អ្នកជិតខាង ។ លុះ​ព្រឹក​ឡើង​ម្ចាស់ផ្ទះ​ក៏បាន​មកប្តឹង​នគរបាល ទើប​មាន​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផាន់ ខេមរា ហៅ​ឆ្លូញ នេះ​តែម្តង​។​

kiler

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​សារភាពថា ខ្លួន​ពិតជា​បាន​លបចូល​ផ្ទះ​គេ​មែន ប៉ុន្តែ​បំណង​គ្រាន់តែ​ចង់​លួច​អង្ករ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ សាលាដំបូង​តាម​នីតិ វិធី​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published