ខឹង​ម៉ូតូឌុប ជូន​មិត្តភក្តិ​ចំណតរថយន្ត​ក្រុង​យឺត​ពេក មន្ត្រី​អាវុធហត្ថ​បាន​ដក​កាំភ្លើង​ភ្ជង់​សម្លុត​បុរស​រត់​ម៉ូតូឌុប​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អំពើ​អសីលធម៌​កើតមាន​ឡើងលើ​បុគ្គល​មួយចំនួន​ដែលមាន​ឋានៈ បុណ្យ​សក្តិ លុយកាក់​ជា​សម្អាង សោត​យ៉ាង​ដូចជា​មន្ត្រី​អាវុធហត្ថ​ទំនើង​ម្នាក់​ត្រូវបាន​អធិការដ្ឋាន​ខណ្ឌ៧ មករា ដើម្បី​ធ្វើការ​សាកសួរ ខណៈដែល​ជន​ទំនើង​រូបនេះ បាន​ដក​កាំភ្លើង​ភ្ជង់​សម្លុត​បុរស​រត់​ម៉ូតូឌុប​ម្នាក់ ដោយសារតែ មន្ត្រី​អាវុធហត្ថ​រូបនេះ បាន​ខឹង​នឹង​អ្នករត់ម៉ូតូឌុប ជូន​មិត្តភក្តិ​របស់ខ្លួន ឡើង​រថយន្តក្រុង​ទៅ​ខេត្តសៀមរាប យឺត​ពេក ។ ហេតុការណ៍​ដែល​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិត​នៅមុខ​បេន​រថយន្តក្រុង កាំ​ពី​តូ​ល មុខ​ផ្សារ​អូរឫស្សី ។​

 

​យោងតាម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នៅ​ទីនោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មន្ត្រី​អាវុធហត្ថ​ឈ្មោះ ជុំ ម៉ៅ បម្រើ​ការងារ នៅ​ខេត្តតាកែវ បើករថយន្ត​ម៉ាក​ឆ្លាម​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2O-0943 បានធ្វើ​ដំណើរ តាមផ្លូវ​លេខ ១៨២ ហើយ​មាន​ជម្លោះ​ពាក្យសម្តី ជាមួយ អ្នកជិះ​រត់​ម៉ូតូឌុប ម៉ាក​សេ​១២៥ មួយគ្រឿង រហូតដល់​ប្រើពាក្យ ដក​កាំភ្លើង​ភ្ជង់ តែ​ពុំ​ឃើញ​មាន​កាំភ្លើង​នោះទេ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច មូលដ្ឋាន ចុះមក​ឃាត់ខ្លួន​តែម្តង​។​​ជុំវិញ​ករណីនេះ លោក​អធិការនគរបាល ខណ្ឌ​៧​មករា​បាន​ប្រាប់ថា ក្រោយ​ទទួល​ព័ត៌មាន​នេះ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល ប៉ុស្តិ៍​បឹង​ព្រលិត ចុះ​ទៅដល់​កន្លែង កើតហេតុ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ យកទៅ​សួរនាំ ។​

Pheak-0128

​ក្រោយពី​ការសួរនាំ ទើប​ដឹងថា តាមពិត​គ្រាន់តែ​ការ ប្រើពាក្យ​សម្តី​សម្លុត ដក​កាំភ្លើង​ភ្ជង់​នោះទេ តាមពិត​ពុំមាន​កាំភ្លើង​ឡើយ ។ ក្រោយ​ការសួរនាំ និង​ធ្វើ​កំណត់ហេតុ​រួច ពួកគេ​ទាំងពីរ​នាក់ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​មន្ត្រី​អាវុធហត្ថ ខណ្ឌ​៧​មករា ដើម្បី​សួរនាំ​បន្តទៀត​៕

 

Leave a Reply

(*) Required, Your email will not be published