ឆេះ​ស្លាប់​ក្នុង​រថយន្ត ព្រោះ​រវល់​ឡើង “​ឋានសួគ៌​”

, , Leave a comment

ប្រទេស​ចិន ៖ ​នៅ​កន្លែងកើតហេតុ ប៉ូលីស​បាន​ពិនិត្យឃើញ​សាកសព​គូស្នេហ៍ ១​គូ ត្រូវស្លាប់ដោយ​ឆេះ​ខ្លោច ហើយ​លើ​រាងកាយ​ពួកគេ​ពុំមាន​សំណល់​សម្លៀកបំពាក់​អ្វី​ទាំងអស់ ។ ហេ​តុ​ការ​ណ៍​ដ៏​កម្រ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១២ លើ​កំណាត់​ផ្លូវជាតិ​ត​ភ្ជាប់​ពី​ខេត្ត ហួ​ប៉ៃ ទៅកាន់​ខេត្ត ហ្សា​ង​ស៊ី ប្រទេស​ចិន ។ នៅ​កន្លែង​គ្រោះថ្នាក់​កើតឡើង​នោះ ប៉ូលីស​បាន​រកឃើញ​អ្នកបើកបរ​រថយន្តរ​ង​របួសធ្ងន់ ហើយ​សាកសព​បុរស​នារី​ទាំង​២​នាក់ ត្រូវ​ភ្លើង​ឆេះ​ខ្លោច ក្នុង​សភាព​ពុំមាន​សម្លៀកបំពាក់​អ្វី​ទាំងអស់ ។​

 

​តាម​ចម្លើយ​របស់ អ្នកបើករ​ត្រកូល ចាង ដែល​នៅរស់ (​មិន​បញ្ចេញ​ឈ្មោះ​) នោះ គាត់​កំពុង​បើកបរ​ដឹក​ថៅកែ និង​គូ​កំណាន់ ទៅ​កន្លែង​ប្រគល់​ទំនិញ ។ រឿងរ៉ាវ​វា​ប្រព្រឹត្តទៅ​ធម្មតា រហូតទល់​ពេលដែល​អ្នក​ទាំងពីរ ចាប់​ស្រវា​ឱបរឹត និង​រួមរក្ស​លើរ​យន្ត​តែម្តង ។ ទង្វើរ​បែបនេះ របស់​ថៅកែ និង​ស្រី​កំណាន់ ធ្វើ​ឲ្យ​លោក ចាង ជៀស​មិន​រួច​ពី​ការ “​ចង់ដឹង​” ។ គាត់​បើករថយន្ត​បណ្តើរ និង​លួច​ក្រឡេកមើល​សកម្មភាព​ខាងក្រោយ តាម​កញ្ចក់​បណ្តើរ ។​ ​ក្នុងពេលដែល​អ្នក​ទាំង​៣ រវល់​នឹង “​កិច្ចការ​” រៀងៗ​ខ្លួន រថយន្ត​ពួកគេ​បាន​បុក​ចំ​រថយន្ត​មួយ ដែល​បើក​បញ្ច្រាស់ទិស​គ្នា ។ រថយន្ត​ទាំងពីរ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។ អាស្រ័យ​ដោយ​ជាប់គាំង ក្នុង “​ចលនា​” បែបនេះ ថៅកែ និង​គូ​កំណាន់ ពុំ​អាច​គេ​ផុតពី​គ្រោះថ្នាក់ ។ អ្នក​ទាំងពីរ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ទាំង​កាយ​អាក្រាត​ននលគក​តែម្តង ។​

sex

​រីឯ​លោក ចាង បាន​រត់​ចេញពី​រថយន្ត​រួច តែ​រងរបួស​ជា​ទម្ងន់ ។ គ្រួសារ​របស់​ជនរងគ្រោះ​ទាំងពីរ បានទាមទារ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង សងជំងឺចិត្ត ។ ថ្មីៗ​នេះ តុលាការខេត្ត ជៀង ស៊ី បាន​កាត់​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​សងជំងឺចិត្ត​១​គ្រួសារ ៩៨៧.០០០ យ៉​ន់ ។​ ​រីឯ​លោក​បើកបរ​វិញ ជាប់ចោទ​ពីបទ​ធ្វេសប្រហែស ហើយ​កំពុង​ប្រឈម​នឹង​ពន្ធនាគារ ៕

 

Leave a Reply

(*) Required, Your email will not be published