ព្រះករុណា​ព្រះមហាក្សត្រ ស្តេចយាង​សួរសុខទុក្ខ​ប្រជារាស្ត្រ​រងគ្រោះ ដោយ​ខ្យល់ព្យុះ និង​ទីទ័លក្រ​នៅ​ខេត្ត​កែប

, , Leave a comment

​ខេត្តកែប ៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ ព្រះអង្គ​បាន​ស្តេចយាង​ទៅកាន់​ឃុំ​អ​ង្គោ​ល ឃុំ​ពងទឹក ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជាទី​ដែល​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​បាន សាកសួរ​សុខទុក្ខ​ដោយផ្ទាល់​ជាមួយ​ប្រជារាស្ត្រ​រងគ្រោះ​ដោយ​ខ្យល់ ព្យុះ និង​ប្រជារាស្ត្រ​ទីទ័លក្រ​សរុប ទាំងអស់​ចំនួន​២៨៦​គ្រួសារ​។​

 01(15)

​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏ ខ្ពង់ខ្ពស់​អម​ព្រះរាជដំណើរ​ដោយ​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី ស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​, លោក គុយ សុផល ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ ទូទៅ​ព្រះបរមរាជវាំង ព្រះអង្គ​បាន​សព្វ​ព្រះរាជ​យ​ប្ញ​ទ័យ ស្តេចយាង​ជួប​សំ​ណោះ​សំ​ណា​ល់​ដល់​លំនៅ ឋាន​ផ្ទាល់​របស់​ប្រជារាស្ត្រ​ទីទ័លក្រ​ចំនួន​៥​គ្រួសារ ព្រមទាំង​ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជ​អំ ណោ​យ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​៥០​គីឡូក្រាម ឃី​ត​១​កញ្ចប់ មាន​មុង​១ ភូ​យ​១ សារុង​១ និង​ក្រមា​១ អាវយឺត​មាន ស្លាក​ព្រះរាជ​អំណោយ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១ និង​ថវិកា​១០​ម៉ឺន​រៀល ។ ​ដោយ បាន​ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជ​អំណោយ​ជូន​ដល់​ប្រជារាស្ត្រ​រង គ្រោះ និង​ប្រជារាស្ត្រ ទីទ័លក្រ​ផង​នោះ ព្រះករុណា​ព្រះមហាក្សត្រ​បាន​នាំនូវ​ព្រះរាជ​បណ្តាំ​ផ្ញើ​សាកសួរ​សុខ ទុក្ខ​ពី​សំណាក់ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ជូន​ដល់​បងប្អូន​ប្រជារាស្ត្រ​ជា​កូន ចៅ ចៅទួត​របស់ ព្រះអង្គ ដោយមាន​ព្រះរាជឱង្ការ​ថា ជានិច្ចកាល​ទាំង​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្តេច​វររាជ មាតា​ជាតិខ្មែរ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ ជាពិសេស​បន្ទាប់ពី​បានទទួល​ដំ​ណឺង​អំពី​គ្រោះធម្មជាតិ ដែល​បាន ធ្វើ​ឲ្យ​ប៉ះពាល់ និង​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ក៏ដូចជា​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជារាស្ត្រ នោះ​។​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​បាន​ផ្តាំផ្ញើ ដល់​បងប្អូន​ប្រជារាស្ត្រ​ទាំងអស់​ឲ្យ​មានការ​ប្រុង ប្រយ័ត្ន​ខ្ពស់​នៅពេលដែល​ឃើញ​មាន​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់ព្យុះ​ជាដើម ដោយ​ត្រូវ​នាំ​បុត្រ​ធីតា​ទៅ ជ្រក​នៅ​ទី​ដែលមាន​សុវត្ថិភាព ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​នោះ​។​

03(11)

​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត បាន​មាន​ព្រះរាជឱង្ការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ចាត់​វិធាន​បាន​បន្ទាន់​ក្នុង​ការជួយ សង្គ្រោះ​ដល់​បង​ប្អួ​ន​ប្រជារាស្ត្រ​ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​ទាំង អស់​បាន​ទាន់ពេលវេលា ដែល បានធ្វើឱ្យ​ព្រះរាជ​ហ​ប្ញ​ទ័យ​របស់​ព្រះអង្គ​ផ្ទាល់ និង​ព្រះរាជ​ហ​ប្ញ​ទ័យរ​បស់ សម្តេចព្រះ​វររាជ​មាតា​ជាតិ ខ្មែរ​មាន​ភាពកក់ក្តៅ​ក្រៃលែង​។​

02(14)

​ព្រះរាជអំណោយ​របស់​ព្រះករុណា​ព្រះមហាក្សត្រ ដែល​បាន​ប្រោស​ព្រះរាជទាន​នៅ​ឱកាស នោះ សម្រាប់​គ្រួសារ​រងគ្រោះ​ធ្ងន់​ចំនួន​១១​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន​៥០​គីឡូក្រាម ឃី​ត​ចំនួន ០១ (​មុង ១ ភួយ​១ សារុង​១ ក្រមា​១)​តង់​កៅស៊ូ​១​ផ្ទាំង មី​ចំនួន​១​កេស ត្រីខ ចំនួន​១០​កំប៉ុង អាវ យឺត​មាន​ស្លាក​ព្រះរាជ​អំណោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១ និង​ថវិកា​ចំនួន ៨០០.០០០ រៀល​។ គ្រួសារ​រងគ្រោះ ស្រាល​ចំនួន​១២០​គ្រួសារ ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន​អង្ករ​ចំនួន​៥០​គីឡូក្រាម ឃី​ត​ចំនួន​០១ (​មុង ១ ភួយ​១ សារុង​១ ក្រមា​១)​តង់​កៅស៊ូ​១​ផ្ទាំង មី​ចំនួន​១​កេស ត្រីខ ចំនួន​១០​កំប៉ុង អាវយឺត មាន​ស្លាក​ព្រះ​រាជអំណោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១ និង​ថវិកា​ចំនួន​៤០០.០០០​រៀល ។ ចំពោះ​ប្រជា​ពល រដ្ឋ​ទីទ័លក្រ​ចំនួន ១៥៥ គ្រួសារ ក្នុង​១​គ្រួសារ​ទទួលបាន​បាន​អង្ករ​ចំនួន​៥០​គីឡូក្រាម ឃី​ត​ចំនួន​១ (​មុង ១ ភួយ​១ សារុង​១ ក្រមា​១)​អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ​ព្រះ ករុណា​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១ និង​ថវិកា​ចំនួន​១០០.០០០​រៀល ៕

 

Leave a Reply

(*) Required, Your email will not be published